Jailbreak បាន​ហើយ iOS 11.0-11.1.2 នេះ​វិធី​ងាយៗ អាច​សាកល្បង​បាន

  • 2018-02-28 14:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ Jailbreak ឧបករណ៍ iOS បាន​ស្ងាត់​ដំណឹង​សូន្យឈឹង​អស់​មួយ​រយៈ​កាល ប៉ុន្តែ​ថ្មីៗ​នេះ​ក្រុម​ការងារ Coolstar ក៏​បញ្ចេញ​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី Electra ដែល​គាំទ្រ​ការ​ហែក​គុក​ iPhone,iPod Touch និង iPad ចាប់​ពី​ជំនាន់ iOS 11.0 ដល់ 11.1.2។

អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​កម្មវិធី Cydia ជាមួយ​ការ​ទាញ​យក​នូវ Tweak មួយ​ចំនួន​តូច​ដែល​មាន​ស្រាប់ ហើយ​ OpenSSH ក៏​អាច​ដំណើរការ បន្សំ RocketBootstrap 1.0.6 សម្រាប់ iOS 11។ ប៉ុន្តែ​រាល់​កម្មវិធី​ទាំង​អស់​ដែល​ស្ថិត​ក្នុង Repo របស់ Saurik បច្ចុប្បន្នភាព​មិន​ទាន់​ដំណើរការ​នៅ​ឡើយ ម្ល៉ោាះ​បើ​ជៀស​បាន កុំ​ទាន់​ប៉ះពាល់ Repo មួយ​ហ្នឹង​ឲ្យ​សោះ។

សម្រាប់​ការ Jailbreak ក៏​មិន​ខុស​ពី​ជំនាន់​មុន ករណី​បើ​អ្នក​ពុំ​មែន​ជា Developer អាច​ Sign In គណនី Apple ID ធម្មតា ដោយ​ប្រើ​បាន​ត្រឹម​រយៈ​ពេល ៧ ថ្ងៃ ហើយ​មក​អនុវត្ត​វិធី​សាមញ្ញ​ដូច​ខាង​ក្រោម​ម្តង​ទៀត:

  • ទាញ​យក​ឯកសារ IPA នៃ Electra តាម​រយៈ​តំណ​នេះ https://coolstar.org/electra/
  • ទាញ​យក​កម្មវិធី Cydia Impactor លើ​កុំព្យូទ័រ
  • ដំណើរការ​កម្មវិធី Cydia Impactor > ដោត​ភ្ជាប់​ឧបករណ៍ iPhone/iPad
  • ទៅ​ទាញ​ទម្លាក់​ឯកសារ IPA ដែល​បាន​ទាញ​យក > បញ្ចូល Apple ID ប្រើប្រាស់​ធម្មតា
  • រង់ចាំ​ការ Reboot ម៉ាស៊ីន​ជា​ការ​ស្រេច។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី