តួដើម​ឈើ Groot ក្នុង​រឿង Guardians of the Galaxy ស្លាប់​ហើយ

  • 2018-03-01 02:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​សោក​ស្ដាយ​ចំពោះ​អ្នក​គាំទ្រ​របស់​រឿងGuardians of the Galaxy ប៉ុន្តែ​អ្នក​ដឹកនាំ​រឿង​លោក James Gunn បាន​​បញ្ជាក់​ច្បាស់​ហើយ​ថា ដើម​ឈើ Groot ពិត​ជា​បាន​ស្លាប់​​នៅ​ឈុត​ចុង​ក្រោយ​នៃ​ខ្សែភាពយន្តដំបូង។

អាថ៌កំបាំង​នៃ​ការ​ស្លាប់​របស់ Groot នេះ​បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​ការ​ជជែក​យ៉ាង​ក្ដៅ​គគុក​ពាក់​ព័ន្ធ​នឹង​ដើម​កំណើត​នៃ​តួអង្គ​សំខាន់​ៗ​នៅ​ក្នុង​រឿង​នេះ។ ហើយ​នៅ​ពេល​ដែល​អ្នក​សរសេរ​ប្រចាំ​វិប​សាយ BuzzFeed Arielle Calderon បាន​សរសេរ​សំនួរ​លើ​បណ្ដាញ Twitter ថា៖ "តើ​នរណា​ដែល​សម​ជាង​គេ​ក្នុង​ការ​ជួយ​សង្គ្រោះ សត្វ Porg ឬ​ក៏​កូន​ឈើ Groot?”

ខណៈ​ពេល​នោះ​ហើយ​ដែល​អ្នក​ដឹក​នាំ​រឿង​នេះ បាន​ប្រាប់​ចម្លើយ​ដ៏​មាន​ការ​ភ្ញាក់​ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម​ថា "ដើម​ឈើ Groot ដំបូង​បាន​ស្លាប់​ហើយ កូន​ឈើ Groot ក្រោយ​នេះ​ជា​កូន​ប្រុស​របស់​គេ"។

ជា​ការ​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់ លោក​បាន​​រំឭក​ប្រាប់​គ្រប់​គ្នា​ទៀត​ថា៖ "តួ​អង្គ​តូច​ក្នុង​រឿង​ក្រោយ​នេះ មាន​បុគ្គលិក​លក្ខណៈ​ខុស​ពី​តួ​អង្គ​មុន មិន​មាន​ការ​ចង​ចាំ​ល្អ ហើយ​ថែម​ទាំង​​មិន​ចេះ​និយាយ​ស្ដី​អ្វី​ទេ"។

ទោះ​​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​បដិសេធ​ថា រឿង​នេះ​មិន​មែនជា​ការ​ពិត​ក៏​ដោយ ប៉ុន្តែ​ការ​ពិត​ទាំង​ប៉ុន្មាន​បាន​ចេញ​ពី​អ្នក​ដឹកនាំ​រឿង​នេះ​ផ្ទាល់៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា