អ្នកចិញ្ចឹមចង្រិតជោគជ័យនៅតាកែវ បង្ហើបពាក្យមួយឃ្លា បើចង់ចាប់ផ្ដើមរកស៊ីជំនួញ
- 2018-03-01 03:25:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចិញ្ចឹមចង្រិតជោគជ័យនៅតាកែវ បង្ហើបពាក្យមួយឃ្លា បើចង់ចាប់ផ្ដើមរកស៊ីជំនួញ
ចន្លោះមិនឃើញ
«បើចង់ធ្វើអាជីវកម្មពិត កុំស្ទាក់ស្ទើរឲ្យសោះ មានលុយតិចធ្វើតិច»។ នេះជាសម្រង់សម្ដីរបស់ លោក ញឿក ភារម្យ អាយុ២៨ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិត នៅភូមិត្រពាំងប្ញស្សី ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ។ យុវជនរូបនេះ ចាប់ផ្តើមចិញ្ចឹមចង្រិត នៅឆ្នាំ ២០១១ បន្ទាប់ពីលោកបានសិក្សាស្រាវជ្រាវវិធីសាស្ត្រចិញ្ចឹមសត្វប្រភេទនេះតាមយូធូប និងមើលឃើញពីសក្តានុពលនៃទីផ្សារចង្រិតនៅកម្ពុជា។
ម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតរូបនេះ បានចាប់ផ្ដើមមុខរបរចិញ្ចឹមចង្រិត ដោយប្រើប្រាស់ទន់ប្រមាណជា ១ ០០០ ដុល្លារ និង បានសិក្សារៀនសូត្រជំនាញចិញ្ចឹមតាមរយៈបណ្ដាញ យូធូប ហើយរហូតមកទល់នឹងពេលនេះ កសិដ្ឋានរបស់លោកក្លាយជាកន្លែងចិញ្ចឹមចង្រិតធំជាងគេ នៅខេត្តតាកែវ និងកំពុងស្វែងរកទីផ្សារលក់នៅប្រទេសអង់គ្លេស ខណៈទីផ្សារក្នុងស្រុកបានចែកចាយស្ទើរគ្រប់រាជធានី ខេត្ត ទៅហើយ។
ចង់ដឹងវិធីចិញ្ចឹមចង្រិតចុចអានអត្ថបទនេះ៖ ប្រភពនាំចេញចង្រិតធំជាងគេមួយកន្លែង ផ្ដើមចេញពីកសិដ្ឋានមួយនៅខេត្តតាកែវ