ជឿអត់? គូស្នេហ៍សម័យថ្មី ភាគច្រើនជួបបញ្ហាធំៗ ៦ យ៉ាងនេះ!
- 2018-03-01 06:59:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿអត់? គូស្នេហ៍សម័យថ្មី ភាគច្រើនជួបបញ្ហាធំៗ ៦ យ៉ាងនេះ!
ចន្លោះមិនឃើញ
ក្នុងទំនាក់ទំនងស្នេហាមួយមានបញ្ហាច្រើនណាស់ដែលអាចកើតឡើង។ ខ្លះក៏អាចដោះស្រាយបាន ហើយខ្លះទៀតបានបណ្ដោយឲ្យវាក្លាយទៅជាមេរោគដែលនាំឲ្យពិបាកចិត្តមិនស្រាន្ត។ ខាងក្រោមនេះគឺជាបញ្ហាធំៗដែលស្នេហាសម័យបច្ចុប្បន្នកំពុងប្រឈមមុខ ៖
១. វិនិច្ឆ័យហើយទើបសួរហេតុផលក្រោយ
ពេលមានបញ្ហាអីមិននិយាយគ្នាឲ្យដឹងក្បាលដឹងកន្ទុយសិនទេ គឺសម្រេចចិត្ត ឬជ្រុលហើយទើបត្រឡប់មកសួរហេតុផលតាមក្រោយ។ មានពេលខ្លះមិននិយាយច្រើនគឺបែកគ្នាតែម្ដង ដល់ពេលស្ដាយក្រោយទើបមកសួរហេតុផល។
២. គ្រប់យ៉ាងល្អបានតែដំបូង
ពេលចាប់ផ្ដើមស្រឡាញ់គ្នាគឺផ្អែមល្ហែមណាស់ អ្វីៗក៏ល្អដែរ បើនិយាយពីសប្បាយចិត្តវិញគឺដូចផ្កាត្រូវទឹកសន្សើមអីចឹង។ កន្លងបានប៉ុន្មានខែ អ្វីៗក៏ចាប់ផ្ដើមប្រែប្រួល មនុស្សធ្លាប់យកចិត្តទុកដាក់ បែរជាព្រងើយកន្តើយ ស្នេហាធ្លាប់តែយល់ចិត្តគ្នា បែរជាចាប់ផ្ដើមមានបញ្ហាមិនចេះចប់។
៣. ពេលជួបគ្នា បែរជាមើលតែទូរស័ព្ទ
ណាត់ជួបគ្នានៅខាងក្រៅ គួរណាស់តែមានពេលផ្អែមល្ហែម និងនិយាយគ្នាឲ្យបានច្រើនតែបែរជាម្នាក់កាន់ទូរស័ព្ទលេងអីផ្សេងទៅវិញ។ បើជួបគ្នាបែបនេះជួបធ្វើអី នៅផ្ទះលេងទូរស័ព្ទវិញទៅល្អជាង ព្រោះមិនបាច់ខាតពេល។
៤. ស្នេហាកាន់តែពិបាកទៅៗ
ស្នេហាបច្ចុប្បន្នគឺកាន់តែពិបាក កាន់តែសោះកក្រោះព្រោះ ការនិយាយគ្នា ក្លាយទៅជាការផ្ញើសារ ការឆាត ពេលឈ្លោះគ្នា ដោះស្រាយតាមតែទូរស័ព្ទ ពេលអន់ចិត្តមិនសប្បាយចិត្ត មិននិយាយប្រាប់គ្នា បែរជាបង្ហាញតាមបណ្ដាញសង្គមជាដើម។
៥. ទូរស័ព្ទក្លាយជាចំណុចខ្សោយនៃម្នាក់ៗ
ទូរស័ព្ទមិនចង់ឲ្យប៉ះពាល់ឡើយ ព្រោះបច្ចុប្បន្នមនុស្សកាន់តែមានមន្តស្នេហ៍ ដូច្នេះហើយប្រហែលអាចនឹងមានលើសពីម្នាក់ ឬក៏លេងច្រើនទៅលើរឿងមនោសញ្ចេតនា។ នៅជាមួយគ្នាបាន តែមិនអាចកាន់ទូរស័ព្ទដោយគ្មានការអនុញ្ញាតឡើយ។
៦. ចែកមិនដាច់រឿងអារម្មណ៍
ស្នេហាខ្លះកើតឡើងបានតែមួយភ្លែត បន្ទាប់មកក៏រលត់បាត់ទៅ។ នេះមិនមែនព្រោះមិនស្រឡាញ់ទេ តែដោយសារច្រឡំរវាងអារម្មណ៍ងប់ងុលមួយឆាវ ជាមួយនឹងអារម្មណ៍ស្រឡាញ់ រឿងនេះបានធ្វើឲ្យយុវវ័យជួបវិបត្តិមិនតិចនោះទេ។
បញ្ហានៅតែជាបញ្ហាតែបើអ្នកចេះដោះស្រាយវានោះ ទោះសម័យកាលរំកិលទៅដល់ណាក៏ដោយក៏អ្នកមិនរងគ្រោះច្រើនដោយសាររឿងមនោសញ្ចេតនានោះដែរ៕
ចុចអាន៖