៧សន្លឹក បង្ហាញថាក្តីស្រលាញ់ កើតចេញពីទង្វើសាមញ្ញបំផុតប្រចាំថ្ងៃ

  • 2017-12-23 06:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​និយម​គិត​ថា ស្នេហា ឬ​សេចក្ដី​ស្រលាញ់​អាច​ត្រូវ​បង្ហាញ​បាន​តែ​តាម​រយៈ ភាព​ហ៊ឺហា ឬ​កាយវិការ​ដ៏​អស្ចារ្យ ដែល​ពិភពលោក ឬ​មនុស្ស​ដទៃ​ទៀត​អាច​មើល​ឃើញ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សេចក្ដី​ស្រលាញ់​ពិត គឺ​កើត​ចេញ​ពី​ទង្វើ​តូចតាច​សាមញ្ញ​បំផុត​ប្រចាំ​ថ្ងៃ រវាង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។

វិចិត្រករ​ជនជាតិ​កូរ៉េ​ម្នាក់ មាន​ឈ្មោះ​ថា Lynn Choi បាន​យល់​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ ហើយ​បាន​បង្កើត​នូវ​គំនូរ​ប៉ុន្មាន​សន្លឹក ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​បទពិសោធន៍​ប្រចាំថ្ងៃ​ដ៏​កក់ក្ដៅ ដែល​យើង​ទាំងអស់​គ្នា​ចែករំលែក​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់។

ខាងក្រោម​នេះ​គឺ​ជា​រូបភាព​ចំនួន ៧សន្លឹក​របស់​វិចិត្រករ Lynn Choi ដែល​បង្ហាញ​ថា​ក្ដី​ស្រលាញ់ គឺ​ពិត​ជា​កើត​ចេញ​ពី​ទង្វើ​សាមញ្ញ​បំផុត​ប្រចាំថ្ងៃ៖

#១ ភ្ញាក់​ពី​ព្រលឹម​ឃើញ​គូស្នេហ៍​ធ្វើ​អាហារ​ពេល​ព្រឹក​ឲ្យ​អ្នក​ញ៉ាំ

#២ មាន​គូ​ស្នេហ៍​ធ្វើ​ជា​ជំនួយ​ការ​ផ្ទាល់ខ្លួន ពេល​អ្នក​ធ្វើ​ការ​នៅ​ផ្ទះ

#៣ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់ក្ដៅ និង​សុវត្ថិភាព ទោះ​ជា​អ្នក​កំពុង​យល់សប្ដិ​អាក្រក់

#៤ ប្រលែង​គ្នា​លេង​នៅ​រសៀល​ថ្ងៃ​សៅរ៍ ព្រោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ត្រូវ​ធ្វើ​នោះ​ទេ

#៥ អង្គុយ​ញ៉ាំ​អាហារ និង​មើល​ភាពយន្ត​ជាមួយ​គ្នា

#៦ ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​គ្រប់​ពេល

#៧ សូម្បី​តែ​អង្គុយ​រង់ចាំ​រថយន្ត​ក្រុម​ជាមួយ​គ្នា ក៏​គេ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​កក់ក្ដៅ​ដែរ

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម