វិធី​សម្អាត​អេក្រង់​កុំព្យូទ័រ​ និង​ទូរទស្សន៍​ឲ្យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត

  • 2018-03-02 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​តែ​ប្រភេទ​ទូរទស្សន៍​អេក្រង់​លាត​ឬ​កុំព្យូទ័រ ភាគ​ច្រើន​សុទ្ធ​សឹង​បំពាក់​នូវ​អេក្រង់ LCD ហើយ​ខ្លះ​ក៏​ភ្ជាប់​នូវ​បច្ចេកវិទ្យា Touchscreen ដែល​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​សម្អាត។ តិចនិក​ប៉ុន្មាន​ក្បាច់ អ្នក​គួរ​យក​ទៅ​អនុវត្ត​លើ​ប្រភេទ​ឧបករណ៍​ទាំង​នោះ ហើយមិនថា​ពួក​ថេបប្លែត​ឬ​ស្មាតហ្វូន​ក៏​បាន​ដូច​គ្នា។​

រូប​តំណាង

- បិទ​ដំណើរការ​ឧបករណ៍ ព្រោះ​ពេល​អេក្រង់​រក្សា​សភាព​ពណ៌​ខ្មៅ ងាយ​ស្រួល​ដល់​យើង​ក្នុង​ការ​សម្អាត​ធូលី​ឬ​សារធាតុ​កខ្វក់​បាន​គ្រប់​ជ្រុងជ្រោយ។ ម្យ៉ាង​វិញ​ទៀត​ក៏​បញ្ចៀស​ការ​រាលដាល​ចុច​ទៅ​ទីតាំង​ណា​ដោយ​ចៃដន្យ ក្នុង​ករណី​អាច​គាំទ្រ​ប្រព័ន្ធ Touchscreen

  • ប្រើ​កូន​ក្រណាត់​ស្ងួត ទន់ យក​ទៅ​ជូត​សើៗ​លើ​អេក្រង់

  • បើ​មិន​អាច​ជូត​ធូលី​ជ្រះ សូម​កុំ​សង្កត់​ខ្លាំង​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​អេក្រង់​ឡើង​ឆេះ​ឬ​ឆ្កូត ហើយ​គួរ​ប្រើ​ទឹក​បាញ់ (សម្រាប់​ប្រភេទ​ទូរទស្សន៍​អេក្រង់​លាត)

  • សម្រាប់​គែម​ជុំវិញ អ្នក​ក៏​ត្រូវ​ប្រើ​កម្លាំង​ជូត​ថ្នមៗ​ដូច​គ្នា។​

+អ្វី​ដែល​ត្រូវ​ជៀសវាង:

  • ហាម​ប្រើប្រាស់​ក្រដាស​អនាម័យ​ព្រោះ​សារធាតុ Non-Ultrasoft អាច​ធ្វើ​ឲ្យ​អេក្រង់​ឆ្កូត​លឿន

  • ហាម​ប្រើ​ទឹក​បាញ់​កញ្ចក់ (បង្ហាញ​ក្នុង​រូប) ដែល​មាន​សារធាតុ​អាកុល, អាម៉ូញ៉ាក់, អាសេតូន (ប្រភេទ​ទឹក​ថ្នាំ​លាង​ក្រចក) ព្រោះ​សារធាតុ​គីមី​ទាំង​នេះ​មាន​ប្រតិកម្ម​ជាមួយ​វត្ថុ​ធាតុ​ដើម​នៃ​អេក្រង់​លាត រហូត​អាច​បណ្តាល​ឲ្យ​បែក​ពណ៌​អេក្រង់ ឬ​បញ្ហា​ផ្សេង​ទៀត

  • កុំ​ប្រើ​ទឹក​លាង​សម្អាត​បាញ់​សំដៅ​ទៅ​អេក្រង់ គួរ​បាញ់​ទៅ​លើ​កូន​ក្រណាត់ សឹម​យក​មក​ជូត៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ lifewire   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី