ចង់​ទិញ GoPro មែន​ទេ? គិត​ច្បាស់នៅ?

  • 2018-03-01 02:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ការ​ថតរូប Action ​គ្រប់​គ្នា​​ប្រហែល​គិត​ដល់​កាមេរ៉ា GoPro។ នេះដោយសារកត្តា ​រូបរាង​ ភាព​ងាយស្រួល​ សមត្ថភាពផលិតផល​មួយ​នេះ​តែ​ម្ដង​។

ក្រុមហ៊ុន​ជាច្រើន​ដូចជា Sony, Nikon, Tom Tom និង Garmin បាន​ចេញ​កាមេរ៉ា​ប្រភេទ Action ដែរ តែ​ហាក់​មិន​សូវ​ត្រូវ​ប៉ាន់​ពី​សំណាក់​អ្នក​ប្រើប្រាស់​។ 

មនុស្ស​ជាច្រើន​ប្រើ GoPro ថត​វីដេអូ​សកម្មភាព​ជិះ​ស្គី ជិះ​ម៉ូតូ​ ជិះកង់​ ហែល​ទឹក ឬ​ភ្ជាប់​លើ Drone ថត​ទិដ្ឋភាព​ពី​លើ​អាកាស​។ GoPro ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជា​កាមេរ៉ា Action កម្រិត HD តែ​កុំ​ភ្លេច​ថា កាមេរ៉ា DSLR, Compact ឬ​កាមេរ៉ា​ស្មាតហ្វូន ក៏​មាន​សមត្ថភាព​ល្អ​ដែរ​។ 

ចុះ​កត្តា​អ្វី​ដែល​ជុំវិញ​ឲ្យ GoPro នៅ​តែ​លេច​ធ្លោ​លើ​កាមេរ៉ា​ប្រភេទ Action នេះ​។

អ្វី​ជា​កាមេរ៉ា​ប្រភេទ Action

កាមេរ៉ា​ប្រភេទ Action ទូទៅ​មាន​ទំហំ​តូច ស្រាល ធន់​ក្នុង​ការ​ប្រើប្រាស់​។ វា​អាច​សឹង​តែ​ក្ដាប់​ក្នុង​ដៃ​បាន ហើយ​អាច​ថត​ស្ទើរ​តែ​គ្រប់​ស្ថានភាព សូម្បី​តែ​ក្នុង​ទឹក​។ 

GoPro អាច

  • ជ្រមុជ​ក្នុង​ទឹក​បាន ១០ ម៉ែត្រ ឬ ៦០ ម៉ែត្រ ពេល​ប្រើ​ប្រអប់​។ 
  • អាច​ថត​វីដេអូ​មាន Resolution ខ្ពស់ ដោយ​ផ្ទុក​ក្នុង MicroSD Card។
  • អាច​ថត​រូបភាព​មាន​គុណភាព​ល្អ​
  • អាច​ប្រើ​ភ្ជាប់​នឹង​ឧបករណ៍​ផ្សេងៗ ងាយស្រួល​គ្រប់គ្រង​កាមេរ៉ា​ក្នុង​ស្ថានភាព​នានា​។ 

តែ​ក៏​មាន​ដែន​កំណត់​ខ្លះ​ដែរ​

  • ដោយសារ​មាន​តួ​ខ្លួន​តូច និង​មុខងារ​ការពារ​ជម្រាប​ទឹក Focal length របស់​GoPro Lens មាន​ដែន​កំណត់​។
  • គ្រប់​យ៉ាង​ថត​ក្នុង​កម្រិត​លំហរ​ធំ​ (Ultra-wide) នឹង​បន្ថែម​លក្ខណៈ​ទាញ​រីក​នៅ​គែម Frame។

បច្ចុប្បន្ន កាមេរ៉ា GoPro ជំនាន់​ក្រោយៗ​ដែល​លេច​ធ្លោ មាន Hero 6 Black, Hero 5 Black, Hero 5 Session និង Fusion (កាមេរ៉ា ៣៦០ ដឺក្រេ​)។

អ្នក​អាច​ស្វែងយល់​បន្ថែម​ពី​លក្ខណៈសម្បត្តិ ក្នុង​អត្ថបទ​ទាំងនេះ​៖

@ចុះ​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី Go Pro៖

ស្មាតហ្វូន

ស្មាតហ្វូន អ្នក​យក​តាម​ខ្លួន​ប្រើ​សឹង​រាល់​ថ្ងៃ ងាយស្រួល​ថតរូប ឬ​វីដេអូ​ភ្លាមៗ ខណៈ​បច្ចេកវិទ្យា​កាមេរ៉ា​កាន់​តែ​ល្អ​ប្រសើរ​។ 

ជាទូទៅ ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ល្អ មាន​តម្លៃ​ថ្លៃ ហើយ​ការ​ថតរូប​លក្ខណៈ​សកម្មភាព​មិនមែន​ជា​មុខងារ​ចម្បង​សម្រាប់​ស្មាតហ្វូន​នេះ​ទេ​។ វា​មាន​អេក្រង់​ធំ​ ងាយស្រួល​បែក​ពេល​ធ្លាក់​ ហើយ​ការ​កាន់​ថត​ទី​សាធារណៈ​ក៏​មិនមែន​ជម្រើស​សុវត្ថិភាព​ផង​ដែរ​។

កាមេរ៉ា Compact

កាមេរ៉ា Compact មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ ទៅ​តាម​ម៉ូដែល ដោយ​ផ្ដល់​មុខងារ​ល្អ​ៗ រួមមាន Manual settings, ថត​បាន​ល្អ​ក្នុង​ស្ថានភាព​ងងឹត និង​ផ្ដល់​កម្រិត Focal length ធំ។ 

អ្នក​អាច​យក​កាមេរ៉ា Compact ថត​នៅ​ខាងក្រៅ​បាន តែ​គួរ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ ពិសេស​លើ​ទីតាំង​មាន​ធូលី​ដី​ច្រើន ឬ​សើម​។ ហានិភ័យ​ទាំង​នេះ GoPro អាច​ជា​ជម្រើស​ដ៏​ល្អ​។ 

កាមេរ៉ា DSLR

កាមេរ៉ា DSLR ផ្ដល់​កម្រិត​គ្រប់គ្រង​ច្រើន​ចំពោះ​ការ​ថតរូប រួមមាន Manual mode, Video និង Photo settings ព្រម​ទាំង​មាន​ជម្រើស Lens ល្អ​ៗ​ជាច្រើន​។ 

កាមេរ៉ា​ប្រភេទ​នេះ ផ្ដល់​រូបភាព​មាន​គុណភាព​ល្អ ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ងងឹត​។ នេះ​ដោយសារ​មាន Image sensor ធំ និង Lens មាន​គុណភាព​ខ្ពស់​។  អ្នក​អាច​កំណត់ Shutter speed, Aperture, ISO និង White balance ដើម្បី​ជំនួយ​ដល់​រូបភាព​ពេល​ថត​ជាក់​ស្ដែង​។ កាមេរ៉ា​មាន​មុខងារ​ការពារ​ធូលី​ដី​ និង​មាន​ជម្រើស​ប្រអប់​ការពារ​ជម្រាប​ទឹក​ជាច្រើន​។ 

តែ កាមេរ៉ា​នេះ​ធំ មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ហើយ​បើ​អ្នក​ប្រើ​ដៃ​ម្ខាង​ថត ជឿ​ថា មិន​បាន​យូរ​នោះ​ទេ​។ រីឯ​តម្លៃ ក៏​ថ្លៃ​គួរសម​ដែរ​។ ហើយ​បើ​ប្រើ​នៅ​ស្ថានភាព​មាន​ហានិភ័យ​ខ្ពស់​ ប្រហែល​ជា​អ្នក​គួរ​ជៀសវាង​យក​ទៅ​ប្រើ​។ 

កាមេរ៉ា Mirrorless ឬ Bridge

កាមេរ៉ា Mirrorless ជា​ជំនាន់​តូច​របស់ DSLR ដើម្បី​តម្រូវ​ទីផ្សារ​។  កាមេរ៉ា Bridge

  • សាក​សម​សម្រាប់​ជ្រើសរើស​នៅ​ចន្លោះ​ម៉ូដែល Compact និង Mirrorless។
  • មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​
  • Lens មិន​អាច​កែប្រែ​ កាមេរ៉ា Mirrorless
  • ជា​ជំនាន់​តូច​របស់ DSLR
  • មាន​តម្លៃ​ថ្លៃ​គួរសម​
  • អាច​ផ្លាស់ប្ដូរ Lens បាន​

កាមេរ៉ា​ថត​វីដេអូ​

Camcorder ដ៏​ល្អ​មួយ ផ្ដល់​គុណភាព​វីដេអូ​ប្រសើរ​ជាង GoPro។ វា​ផ្ដល់​នូវ​ជម្រើស​ល្អ​ៗ ដូចជា អាច​ពង្រីក​បាន​កៀក ផ្ដល់​គុណភាព​រូបភាព​ល្អ ព្រមទាំង​មាន​ជម្រើស​កំណត់​ដូចជា Shutter speed, Aperture, ISO និង White balance។ 

តែ កាមេរ៉ា​នេះ​មាន​តម្លៃ​ថ្លៃ​ជាង ធំ ធ្ងន់ និង​ងាយស្រួល​នឹង​ខូច  ហើយ​ការ​ប្រើ​មិន​សូវ​បាន​ទូលំទូលាយ​ដូច​ GoPro នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.choice.com.au/electronics-and-technology/cameras/video-cameras/articles/do-you-need-a-gopro

ប្រភព៖ choice   ប្រែ​សម្រួល៖ ប៊ុនធឿន