កុំ​ចេះ​តែ​ហ៊ាន! អ្នក​ហេគ​ចូល​ Account គេ ដឹង​ជាប់​គុក​ប៉ុន្មានឆ្នាំ​អត់?

  • 2018-03-02 04:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ពី​លោក អ៊ូ ផាន់​ណារិទ្ធ ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សំណួរ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​​ចម្ងល់​ថា តើ​កម្ពុជា​មាន​ច្បាប់​ដែល​អាច​ដាក់​​ទោស​​អ្នក​ដែល​ប្រព្រឹត្ត​បាន​ដែរ​ឬ​ទេ​?

លោក​​ក៏​បាន​ផ្ដល់​ជា​ចម្លើយ​មក​ថា កម្ពុជា​ក៏​មាន​បទដ្ឋាន​គតិយុត្តិ​សម​ល្មម​នឹង​ដាក់ទោស​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​​​បច្ចេកវិទ្យា​​បាន​ផង​ដែរ​ ដែល​មាន​ចែង​​លម្អិត​​​ពី​បទល្មើស​បច្ចេកវិទ្យា​ (Cyber Crime) នៅ​ក្នុង​ជំពូក​ទី ២ នៃ​មាត្រា ៤២៧ ដល់ ៤៣២ នៃ​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​។

រូប​តំណាង​

លោក​បាន​​បន្ថែម​ទៀត​ថា បទល្មើស​បច្ចេកវិទ្យា​ (Cyber Crime) ត្រូវ​បាន​​​ប្រកាស​ដោយ​ព្រះ​រាជក្រម​លេខ នស/រកម​/១១០៩/ ២២​ ​​តាំង​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិការ ឆ្នាំ ២០០៩ មក​ម្ល៉េះ។

ជាងនេះ​ទៀត ករណី​មួយ​ចំនួន​ដូច​ខាងក្រោម​ដែល​អាច​ជាប់​ទោសគឺ​៖

  • ការ​ហេគ​ចូល​ទៅ​កាន់​កាប់​គណនី​ហ្វេស​ប៊ុក​របស់​អ្នកដទៃ
  • ការ​ហេគ​ចូល​ទៅ​កាន់​វេបសាយ
  • ការ​លួច​ចូល​ទៅ​កាន់​អ៊ីម៉ែល​ដោយ​មិន​មាន​ការ​អនុញ្ញាត
  • ការ​បញ្ចូល​កម្មវិធី​គ្រប់គ្រង​កុំព្យូទ័រ ឬ​ឧបករណ៍​ចល័ត​អ្នកដទៃ​ក្នុង​គោលបំណង​ទុច្ចរិត​​ណា​មួយ៕

#ចង់​ដឹង​ច្បាស់​ ពី​ទំហំ​ទោស​​ធ្ងន់​​យ៉ាង​ណា​នោះ មើល​មាត្រា​​ខាងក្រោម៖

ប្រភព៖ Ou Phannarith

អត្ថបទ៖ រក្សា