ដៃ និងជើងមនុស្ស ឃើញនៅក្នុងពោះក្រពើ បន្ទាប់ពីបុរសឥណ្ឌូនេស៊ីម្នាក់បាត់ខ្លួន២ថ្ងៃ
- 2018-03-04 08:36:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃ និងជើងមនុស្ស ឃើញនៅក្នុងពោះក្រពើ បន្ទាប់ពីបុរសឥណ្ឌូនេស៊ីម្នាក់បាត់ខ្លួន២ថ្ងៃ
ចន្លោះមិនឃើញ
ប៉ូលិសឥណ្ឌូនេស៊ី បាននិយាយថា ដៃនិងជើងមនុស្ស ត្រូវបានរកឃើញនៅក្នុងពោះក្រពើដ៏ធំមួយ ដែលត្រូវបានសង្ស័យថាបានខាំស៊ីបុរសជាកម្មករម្នាក់នៅកោះប័រណេអូ ប្រទេសឥណ្ឌូនេស៊ី ។
ក្រុមអាជ្ញាធរបានបាញ់សម្លាប់សត្វក្រពើដ៏ធំប្រវែងជាង៦ម៉ែត្រនេះនៅជិតមាត់ទន្លេជាទីដែលបុរសកម្មករចម្ការម្នាក់ បានបាត់ខ្លួន កាលពី២ថ្ងៃកន្លងទៅនេះ ដោយម៉ូតូ និង ស្បែងជើងរបស់គាត់ត្រូវបានរកឃើញនៅទីនោះ។
ការស្វែងរកបុរសនេះ ត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី១មីនា នៅពេលសាកសពបាត់ដៃជើងនៃកម្មករឈ្មោះ អានឌី អាសូ អេរ៉ាំង អាយុ៣៦ឆ្នាំនេះ ត្រូវបានរកឃើញអណ្តែតទឹកនៅទន្លេកាលីម៉ាន់តាន់ ដែលជាផ្នែកមួយនៃកោះនេះ ។ ប៉ូលិសបានប្រទះឃើញក្រពើនេះនៅជិតទីនោះហើយបានសម្លាប់វា។
លោក ថេតឌី រីស្ទីអាវ៉ាន់ មេប៉ូលិសក្នុងតំបន់នោះ បាននិយាយថា “នៅខាងក្នុងពោះក្រពើនេះ យើងបានឃើញជើងនិងដៃដែលគេជឿថាជាដៃជើងរបស់ជនរងគ្រោះជាកម្មករនេះ”។
ប្រពន្ធរបស់ជនរងគ្រោះនេះ បាននិយាយថា គាត់បានចេញពីផ្ទះទៅរកខ្ចៅខ្យងដើម្បីធ្វើអាហារ៕
ចុចអាន ៖
កំពុងថតរូប Selfie ក្បែរផ្លូវដែក ស្រាប់តែរថភ្លើងមកដល់ បុកគួរឲ្យរន្ធត់
អ្នកទេសចរនាំគ្នាថតរូបនៅមុខភ្នំភ្លើងបាលីដែលរៀបផ្ទុះ ខណៈអ្នកភូមិភ័យបះសក់