Chelsea ស៊ុត​មិន​ចំ​គោល​ដៅ​សូម្បី​១​ជើង​ ក្នុង​បរាជ័យ​ទល់​នឹង​ Man City

  • 2018-03-05 00:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​បរាជ័យ​ ១-០ ក្រោម​ថ្វី​ជើង​ក្រុម​កំពូល​តារាង​ Manchester Cityក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៩​។

ជំនួប​នៅ​កីឡដ្ឋាន Etihad ​ក្រុម​ភ្ញៀវ​មាន​ទម្រង់​លេង​មិន​ល្អ​សោះ​ដោយ​​ស៊ុត​បាន​៣​លើក​ប៉ុណ្ណោះ ​ហើយ​គ្មាន​បាល់​ណា​មួយ​​ចំ​គោល​ដៅ​​ទេ។​ Man City វិញ​បង្កើត​ឱកាស​១៣​លើក​ ចំ​គោល​ដៅ​៣​ដង​​ ចូល​បាន​១​គ្រាប់​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​​កម្លាំង​សំខាន់​ Bernardo Silva នៅ​នាទី​៤៦​។

មួយ​គូ​ទៀត​ Arsenal បាន​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ចំណូល​ថ្មី​ Brighton ២​ ទល់​នឹង​១។ ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​ដោយ​ Dunk នាទី​៧​ និង​​ Murray នាទី​២៦​ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ Aubameyangរក​បាន​ ១​គ្រាប់​ឲ្យ​ក្រុម​រហស្សនាម​ថា​កាំ​ភ្លើង​ធំ​នៅ​នាទី៤៣៕ ​

ប្រភព៖ standard   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម