“Black Panther” បន្តបំបែកឯកត្តកម្មខណៈ "Red Sparrow” បង្ហាញខ្លួននៅ Box-Office
- 2018-03-05 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Black Panther” បន្តបំបែកឯកត្តកម្មខណៈ "Red Sparrow” បង្ហាញខ្លួននៅ Box-Office
ចន្លោះមិនឃើញ
ក្នុងសប្ដាហ៍ទី៣ ភាពយន្ត "Black Panther” បានក្លាយជាភាពយន្ត១ក្នុងចំណោមភាពយន្ត ដែលរកចំណូលបានច្រើនជាងគេទាំង១០គ្រប់សម័យកាល។ ដោយសារតែមានការពេញនិយមនឹងនិយាយតគ្នាពីមាត់មួយទៅមាត់មួយ ភាពយន្តរបស់អ្នកដឹកនាំរឿង Ryan Coogler បានធ្វើឲ្យកក្រើកទូទាំងពិភពលោកជាមួយនឹងការបង្ហាញវប្បធម៌បែបអាហ្វ្រិកដ៏សម្បូរបែប។ ភាពយន្តនេះរកចំណូលបានដល់ទៅ ២៤២លានដុល្លារឯណោះ ក្នុងរយៈពេលតែ៤ថ្ងៃដំបូង ហើយចំពោះសប្ដាហ៍ថ្មីនេះរកចំណូលបាន ៦៥,៧លានដុល្លារសរុបប្រាក់ចំណូលទាំងអស់គឺ ៥០១,១លានដុល្លារតែក្នុងសហរដ្ឋអាមេរិក។
ចំពោះភាពយន្តទទួលបានចំណាត់ថ្នាក់លេខ២ គឺជាភាពយន្តថ្មីរបស់តារាសម្ដែង Jennifer Lawrence ដើរតួជាអ្នកស៊ើបអង្កេតស្រីក្នុងរឿង "Red Sparrow” រកចំណូលបាន ១៧លានដុល្លារ។
នេះជាភាពយន្តទាំង១០រកចំណូលបានច្រើនជាងគេប្រចាំសប្ដាហ៍៖
១០. “Every Day” ប្រាក់ចំណូល ១,៦លានដុល្លារ
៩. “The Greatest Showman” ប្រាក់ចំណូល ២,៧លានដុល្លារ
៨. “Fifty Shades Freed” ប្រាក់ចំណូល ៣,៣លានដុល្លារ
៧. “Jumanji: Welcome to the Jungle” ប្រាក់ចំណូល ៤,៥លានដុល្លារ
៦. “Annihilation” ប្រាក់ចំណូល ៥,៧លានដុល្លារ
៥. “Peter Rabbit” ប្រាក់ចំណូល ១០លានដុល្លារ
៤. “Game Night” ប្រាក់ចំណូល ១០,៧លានដុល្លារ
៣. “Death Wish” ប្រាក់ចំណូល ១៣លានដុល្លារ
២. “Red Sparrow” ប្រាក់ចំណូល ១៧លានដុល្លារ
១. “Black Panther” ប្រាក់ចំណូល ៦៥,៧លានដុល្លារ
អានអត្ថបទ៖
ឈុតសម្លៀកបំពាក់ថ្លៃបំផុត តារាហូលីវូដធ្លាប់ស្លៀកពាក់ចូលរួមកម្មវិធីអូស្ការ
Jennifer Lawrence ទម្លាយក្ដីបារម្ភ ក្រោយប៉ះឈុតក្ដៅសាច់អាក្រាតលើកដំបូង