Galaxy S9 និង LG V30S តួ​លេខ​អ្នក Pre-Order ធ្លាក់​ចុះ​ខ្លាំង​ធៀប​​ឆ្នាំ​មុន

  • 2018-03-05 12:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S9/S9 Plus និង LG V30S ThinQ មាន​ការ​វិវត្ត​នូវ​មុខងារ​និង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​មួយ​ផ្នែក​ធំ​ក៏​ដោយ​ក្តី ប៉ុន្តែ​តាម​ការ​បង្ហើប​ប្រាប់​ពី​អ្នក​ឃ្លាំ​មើល​ឧស្សាហកម្ម​មួយ​នោះ បាន​សង្កត់​ធ្ងន់​ចំពោះ​តួ​លេខ Pre-Order ថា​មាន​ការ​ធ្លាក់​ចុះ​និង​ខុស​ពី​អ្វី​ដែល​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​បាន​រំពឹង​ទុក។

បញ្ជាក់​ប្រាប់​សារព័ត៌មាន Korea Herald ត្រកូល​ស្មាតហ្វូន​ធន់​ខ្ពស់​ទាំង​ពីរ​ម៉ូឌែល ផ្តើម​បើក​ទទួល​ឲ្យ Pre-Order កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ទីផ្សារ​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​ទំហំ​តួ​លេខ​បញ្ជា​ទិញ​ពី​អតិថិជន​ពុំ​បាន​ឈាន​ដល់​តួ​លេខ​ដែល​ក្រុមហ៊ុនរំពឹងទុក​នោះ​ទេ។

បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​សេវា​ទូរសព្ទ​ចល័ត​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​លួច​បង្ហើប​ថា "ពិត​ណាស់​ដែល​មាន​អតិថិជន​ជា​ច្រើន សួរនាំ​អំពី​ទូរសព្ទ​ជំនាន់​ថ្មី តែ​ធាតុ​ពិត​តួ​លេខ​បញ្ជា​ទិញ (Pre-Order) ធ្លាក់​ចុះ​ធៀប​នឹង​ឆ្នាំ​ទៅ"។

រំឭក​ថា​ទីផ្សារ​ក្នុង​ដី​កំណើត Galaxy S9 ទំហំ 64GB មាន​តម្លៃ ៨៨៤ ដុល្លារ ស្រប​ពេល S9 Plus ថ្លៃ ៩៦៦ ដុល្លារ ចំណែក LG V30S ThinQ ទំហំ 128GB ថ្លៃ ៩៥៧ ដុល្លារ និង 256GB ថ្លៃ ១ ០០៣ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា