ជើង​ឯក​ Tiger Street ខេត្ត​កណ្ដាល​ រំពឹង​ខ្ពស់​នៅ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​ដល់​ថ្នាក់​នេះ

  • 2018-03-06 01:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ គោ​សមុទ្រ ​ជើង​ឯក​ប្រចាំ​មណ្ឌល​ខេត្ត​កណ្ដាល មាន​ក្ដី​រំពឹង​ខ្ពស់​​អាច​​គ្រង​ជើង​ឯក​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រTiger Street Football Festival 2018 ​នៅ​​ភ្នំពេញ​​ ដែល​គ្រោង​ដំណើរ​ការ​ប្រកួត​ថ្ងៃ​ទី​១០-១១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ។

ហ៊ាង គង់​ហួ​

​​​កីឡាករ ហ៊ាង គង់​ហួ​ ប្រធាន​​ក្រុម​​គោ​សមុទ្រ​​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​ខ្លួន​មាន​កម្រិត​ប្រហាក់​ប្រហែល​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​នៅ​ភ្នំពេញ ក្រោយ​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​កន្លង​​មក​។ ដូច្នេះ​ធ្វើ​​ឲ្យ​ការ​រំពឹង​ទុក​របស់​គេ​ហ៊ាន​​សង្ឃឹម​លើក​ពាន​សម្រាប់​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ។

កីឡាករ​រូប​នេះ​បន្ថែម​ថា ​ក្រោយ​គ្រង​ជើង​ឯក​ និង​បាន​ឡើង​ទៅ​លេង​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នេះ​ ក្រុម​របស់​​​គេ នឹង​​ធ្វើ​ការ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​។ ចំណុច​ពិសេស​​ ដែល​ក្រុម​នៅ​ភ្នំពេញ​ធ្វើ​បាន​ល្អ​កន្លង​មក​គឺ​លេង​មាន​ភាព​ថ្នឹក​ជា​មួយ​ទីលាន​តែ​ម្ដង។

ក្រុម​គោ​សមុទ្រ

​ប្រាក់​រង្វាន់​ជើង​ឯក​ទូទាំង​ប្រទេស​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​