ចង់​ឲ្យ​បាត់​ Explore Feed ពី​ Facebook គួរធ្វើ​រឿង​មួយ​នេះ​ភ្លាម​​​​

  • 2018-03-06 02:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​នៅ​ទី​បំផុត​ Explore Feed បាន​រលាយ​បាត់​ពី​ Facebook ក្រោយ​ពី​បណ្ដាញ​សង្គម​​យក្ស​បាន​ប្រកាស​ពី​ការ​ដក​ចេញ​មុខងារ​នេះ​ កាល​ពី​ចុង​សប្ដាហ៍។

យ៉ាងណាក្ដី​ចំពោះ​គណនី​មួយ​ចំនួន​​នៅ​តែ​ឃើញ​មាន​មុខងារ​នេះ​ ដោយ​សារ​តែ​មិន​ទាន់​បាន​ធ្វើ​ការ​អាប់ដេត​កម្មវិធី​ Facebook លើ​ស្មាតហ្វូន។ ​ដើម្បី​អាប់ដេត​កម្មវិធី​ Facebook ចូល​ទៅ​កាន់​ App Store ឬ Play Store ហើយ​ត្រូវ​ភ្ជាប់​ជា​មួយ​នឹង​​ Wi-Fi ផង។

ចំពោះ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​ពេញ​ចិត្ត​នឹង​ Explore Feed អាច​បន្ត​ប្រើ​ប្រាស់​មុខងារ​នេះ​បាន​ ដោយ​កុំ​បាច់​អាប់ដេត​កម្មវិធី​ Facebook នៅ​ខណៈ​នេះ។ ប៉ុន្តែ​យ៉ាងណា​ក្រុម​ការងារ​ណែនាំ​ឲ្យ​ធ្វើ​ការ​អាប់ដេត​កម្មវិធី​ ដោយ​សារ​ការ​អាប់ដេត​ថ្មីៗ​ក៏​មាន​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ជា​មួយ​ Facebook ផង​ដែរ៕​

ចុចអាន៖

អត្ថបទ៖ សុខហេង