តម្លៃ​ខុស​គ្នា ៧ ដង ហ៊ាន​សាក​ល្បឿន​ជាមួយ iPhone X លើ​ហ្គេម PUBG ទៀត!

  • 2018-03-06 12:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ulefone Power 3S ជា​ស្មាតហ្វូន​ផលិត​ដោយ​ក្រុមហ៊ុន​ប្រទេស​ចិន មាន​ចំណុច​ពិសេស​ត្រង់​ថាមពល​ថ្ម​ធំ ៦ ៣៥០mAh ប៉ុន្តែ​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​លើក​យក​មក​ធៀប​ល្បឿន​ម៉ាស៊ីន​រវាង iPhone X នៅ​លើ​ហ្គេម PlayerUnknown's Battlegrounds (PUBG)។

រូបតំណាង Ulefone Power 3S

លទ្ធផល​បង្ហាញ​ច្បាស់​នឹង​ភ្នែក Power 3S មាន​មាត្រដ្ឋាន​អេក្រង់ ១៨:៩ បន្សំ​តួ​ខ្លួន​ធំ​មិន​ចាញ់ iPhone X ក៏​អាច​ដំណើរការ​ហ្គេម PUBG បាន​យ៉ាង​រលូន គ្មាន lag គ្រាន់​ចំណុច​ខ្លះ​ដូច​ជា​ការ​ប្រើ​កាំភ្លើង Zoom មាន​ភាព​យឺត​ជាង iPhone តម្លៃ ៩៩៩ ដុល្លារ​បន្តិច។​ ប៉ុន្តែ​បើ​ធៀប​ដែល Ulefone ដាក់​លក់​ម៉ូឌែល​នេះ​ថ្លៃ​ត្រឹម **១៦៩ ដុល្លារ** នោះ​ក៏​អាច​ថា​សមាមាត្រ​គ្នា​ល្អ​ណាស់​ទៅ​ហើយ។ ​​

បំពាក់​នូវ​ឈីប Helio P23 ប្រើ RAM 4GB, ROM 64GB និង​ដំណើរការ​លើ​ប្រព័ន្ធ Android 8.1 Oreo អម​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស និង​មាន​កាមេរ៉ា​ភ្លោះ​ខាង​មុខ 13MP+5MP ស្រប​ពេល​ខាង​ក្រោយ 16MP+5MP បន្ថែម​មុខងារ​ស្កេន​ផ្ទៃ​មុខ​យ៉ាង​ទំនើប​ទៀត​ផង។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា