ការរកស៊ី​មិនដូចការរំពឹងទុក តើគួរបោះបង់ ឬបន្ត?

  • 2018-03-07 07:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ការធ្វើអាជីវកម្ម​អាច​មិនរីកចម្រើន​ដូចការរំពឹងទុក តែយើងមិនរាថយនោះដែរ យើងត្រូវតែបន្តទៅមុខ» នេះការ​លើកឡើង​របស់ អ្នកស្រី ណឹម ពេជ្រ អាយុ ២៨ឆ្នាំ ជាម្ចាស់សិប្បកម្មសាប៊ូលាងចាង ម៉ាក លេម៉ុន នៅខេត្តតាកែវ។

ម្ចាស់​សិបកម្ម​ផលិត​សាប៊ូលាងចាន រូប​នេះ បាន​បន្ត​ថា ជាការពិត​មនុស្ស​ចាប់​ផ្ដើម​ចង់ក្លាយ​ជា​អ្នក​រកស៊ី រមែង​រំពឹង​ដល់​ប្រាក់​ចំណេញ​ ប៉ុន្ដែ នៅពេល​អនុវត្តន៍ មិនមែន​សុទ្ធតែ​អាច​ចំណេញ​ដូចការរំពឹង​​ទុក​នោះទេ។ ដូច្នេះ អ្នក​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង ក៏ត្រូវ​ត្រៀម​ចំណុច​ខ្វះខាត ដើម្បី​រៀន​សូត្រ​ និង​បន្ត​អាជីវកម្ម​របស់​ខ្លួន ឲ្យ​ដំណើរ​ការ​ទៅ​មុខ​ ប្រកប​ដោយ​ជោគជ័យ។

ទស្សនាវីដេអូ

អ្នកស្រី ណឹម ពេជ្រ បាន​ចាប់ផ្តើមផលិតសាប៊ូលាងចាន ដំបូងនៅឆ្នាំ ២០១៦ គឺក្រោយពេលដែលអ្នកស្រីត្រឡប់មកពីប្រទេសថៃវិញ។ នៅឆ្នាំ ២០១៧ អ្នកស្រី បានចុះបញ្ជីសិប្បកម្មរបស់ខ្លួន ដើម្បីធ្វើអាជីវកម្មស្របច្បាប់។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី