ទំនង​ជា​ចូល​ចិត្ត “Harry Potter” ខ្លាំង! Zayn Malik សាក់​រូប​តួអង្គ​នេះ​លើ​ខ្លួន​តែ​ម្ដង!

  • 2018-03-07 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ចំពោះ​តារា​ចម្រៀង​វ័យ​ក្មេង Zayn Malik នោះ​ទេ ដោយ​គ្រាន់​តែ​ចាក់​សាក់​នោះ។

តួ​ Voldermort

គិត​មក​ត្រឹម​ពេល​នេះ Zayn មាន​រួប​​សាក់​សឹង​តែ​គ្រប់​កន្លែង​លើ​ដង​ខ្លួន​ទៅ​ហើយ ដោយ​រូប​ថ្មី​នេះ​គ្រាន់​តែ​ចំណែក​ថ្មី​មួយ​ ដើម្បី​ចូល​ជាមួយ​រូប​សាក់​ចាស់ៗ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ រូប​សាក់​នេះ​យក​តាម​តួអង្គ​ចិត្ត​អាក្រក់​ក្នុង​ស៊េរី​រឿង "Harry Potter” ទាំង​ស្រុង​តែ​ម្ដង​។

អ្នក​ណា​មិន​ស្គាល់ Voldermort ដែល​ជា​តួ​ចិត្ត​អាក្រក់​ក្នុង​ស៊េរី​រឿង​វេទមន្ត​ដ៏​ល្បី​នេះ? តារា​ចម្រៀង​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ស្នាម​សាក់​ថ្មី​នៅ​លើ​កំភួន​ជើង​ខាង​ស្ដាំ បង្ហាញ​ពី​ Voldermort ​ប្រើ​ប្រាស់​ចង្កឹះ​វេទមន្ត​ដូច​នៅ​ក្នុង​សាច់​រឿង។

សព្វ​ថ្ងៃ​អតីត​សមាជិក​ក្រុម​ចម្រៀង​ One Direction រូប​នេះ​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​តារា​ទោល និង​មាន​តារា​ម៉ូដែល​ Gigi Hadid ជា​គូ​ស្នេហ៍៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ