Zayn ត្រៀម​ចេញ​បទ​ថ្មី​ជាមួយ Taylor Swift?

  • 2018-01-17 07:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ភាព​ជោគ​ជ័យ​ខ្លាំង​នៃ​បទ "I Don't Wanna Live Forever” ដែល​ច្រៀង​រួម​គ្នា​ជាមួយ​ Taylor Swift ពេល​នេះ Zayn បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម Instagram ដែល​អាច​បង្ហើប​ថា​ខ្លួន​អាច​នឹង​មាន​បទ​ចម្រៀង​ថ្មី​ជាមួយ​កំពូល​តារា​ចម្រៀង Taylor Swift។

រូប​ដែល Zayn បង្ហោះ​លើ Instagram
រូប​ Taylor ក្នុង​អាល់ប៊ុម Reputation

អតីត​សមាជិក​ក្រុម​ One Direction រូប​នេះ​បាន​បង្ហោះ​រូប​ថត​មួយ​លើ​ Instagram ដែល​មាន​រូប​គំនូរ​ដូច​សត្វ​ពស់ ដែល​យើង​ដឹង​ច្បាស់​ហើយ​ថា​សត្វ​ពស់​គឺ​ជា​សត្វ​តំណាង​របស់​ Taylor Swift។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Background ខាង​ក្រោយ​សត្វ​ពស់​នេះ​គឺ​មាន​រូប​រាង​ដូច​ឥន្ទធនូ ប្រៀប​ដូច​ជា​សម្លៀកបំពាក់​ដែល​ Taylor ស្លៀក​ពាក់​ពេល​នាង​ថត​រូប​ផ្សព្វផ្សាយ​អាលប៊ុម Reputation។

រូប​មួយ​សន្លឹក​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ទស្សន៍ទាយ​ថា Zayn អាច​នឹង​មាន​បទ​ចម្រៀង​ថ្មី​ជាមួយ Taylor Swift ដោយ​សារ​តែ​តារា​រូប​នេះ​កំពុង​តែ​ត្រៀម​បញ្ចេញ​អាល់ប៊ុម​ថ្មី៕

វីដេអូ​ចម្រៀង​បទ "I Don't Wanna Live Forever"៖

អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី