តេស្ត​ច្រើន​ដំណាក់​កាល​ទើប​ដឹង​ថា Note 8 ទៅ​មិន​រួច Galaxy S9+

  • 2018-03-09 03:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ផ្សាយ​ដោយ​គណនី XEETECHCARE ជុំវិញ​ការ​ប្រៀបធៀប​ល្បឿន​ម៉ាស៊ីន Galaxy S9 Plus និង Note 8 ដែល​បង្ហាញ​ខ្លួន​ឆ្នាំ​​មុន​។ ម្ចាស់​គណនី YouTube មាន​អ្នក Subscribe ប្រមាណ ៧៨ មុឺន​នាក់ បាន​សាកល្បង​ជើង​ខ្លាំង​ទាំង ២ តាម​ដំណាក់កាល​ជា​ច្រើន។

រូបតំណាង Galaxy S9+

បើក​ឆាក​នូវ​ល្បឿន​បើក​ម៉ាស៊ីន S9 Plus ធ្វើ​បាន​លឿន​ជាង Note 8 បន្តិច ចំណែក​ឯ​ការ​បើក​កម្មវិធី​បណ្ដាញ​សង្គម និង​ហ្គេម​មាន​ក្រាហ្វិក​ធំ​តូច​ដូច​ជា Subway Surfers ឬ Asphalt 8 ក៏​នៅ​តែ​ត្រកូល S ទទួល​លទ្ធផល​ល្អ​ជាង​ឆ្ងាយ​ធៀប​នឹង​ Note Series។​ ការ​ដំណើរការ​អ៊ីនធឺណិត​លើ Browser ក៏ S9 Plus ហាក់​ស៊ី​ដាច់​បន្តិច​ធៀប​ Note 8 ដូច្នេះ​សរុប​ជា​រួម​ត្រកូល S ឆ្នាំ ២០១៨ ជា​អ្នក​ឈ្នះ។ ​​

គូស​បញ្ជាក់​ថា​លក្ខណៈ​សម្បត្តិ​គ្រឿង Note 8 ប្រើ RAM ទំហំ 6GB អម​ឈីប Exynos 8895 ឬ Snapdragon 835 ខណៈ S9 Plus ឆ្នាំ ២០១៨ ក៏​វិវត្ត​ដល់​ជំនាន់ Snapdragon 845 ឬ Exynos 9810 ចេញ​ពី​ក្រុមហ៊ុន SAMSUNG ផ្ទាល់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា