ត្រឹមតែអាយុ ៨ ឆ្នាំចេះសរសេរកូដ ៣ ភាសាសុទ្ធតែភាសាអ្នក IT ពិបាករៀន(វីដេអូ)
- 2018-03-08 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមតែអាយុ ៨ ឆ្នាំចេះសរសេរកូដ ៣ ភាសាសុទ្ធតែភាសាអ្នក IT ពិបាករៀន(វីដេអូ)
ចន្លោះមិនឃើញ
“Seth Yee" ជាឈ្មោះក្មេងប្រុសសញ្ជាតិសិង្ហបុរីម្នាក់ ដែលមានសមត្ថភាពពិសេសអាចយល់ភាសាកុំព្យូទ័រនិងអាចសរសេរកូដទាំង ៣ ភាសានោះបានយ៉ាងល្អទៀតផង។
កាលនៅអាយុ ១ ឆ្នាំ
Seth Yee ត្រូវបានឪពុកម្ដាយយកទៅដាក់ផ្ញើរឲ្យរៀននៅសាលារៀនមួយក្នុងទីក្រុងសិង្ហបុរី ប៉ុន្តែដោយសារ Seth Yeeមានអត្តចរិតខុសពីក្មេងដទៃពោលគឺ រពឹស រំខានគេឯង ចូលចិត្តធ្វើអ្វីប្លែកៗ ទើបធ្វើឲ្យគ្រូដែលបង្រៀននៅទីនោះ បានហៅឪពុក Seth Yee មកធ្វើការណែនាំជារឿយៗ។
លោក Ray Yee និងអ្នកស្រី Gao ដែលជា ឪពុកម្ដាយបានឲ្យដឹងថា រាលលើកពេលដែលយក Seth Yee ទៅផ្សារទំនើប ហើយឲ្យរូបគេលេងជាមួយសម្ភារៈក្មេងៗទាំងនោះ Seth Yee មិនចាប់អារម្មណ៍ទេ បែរជាទៅចាប់អារម្មណ៍ពីដំណើរឧបករណ៍ទាំងនោះ តើវាដំណើរការយ៉ាងម៉េចនឹងកើត?
ដោយសារតែចរិតបែបនេះហើយ នៅអាយុ ៤ ឆ្នាំលោក Ray Yee និងអ្នកស្រី Gao បានយកSeth Yee ទៅធ្វើតេស្តកម្រិតភាពឆ្លាតវៃ ហើយលទ្ធផលចេញមកសឹងមិនគួរឲ្យជឿ គឺរូបគេទទួលបាន IQ ១៣៤ នឹងទទួលបានសញ្ញាប័ត្របញ្ជាក់កម្រិតភាពឆ្លាតវៃ Gifted ពីវិទ្យាស្ថានតេស្តពិភពលោក។
អាយុ ៥ ឆ្នាំ Seth Yee បានចូលរៀនថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រជាមួយសិស្សបឯម ៦ នាក់ទៀតនៅក្នុងសាលាខាងលើដែលមិនបញ្ចេញឈ្មោះនោះ។
ដល់អាយុ ៦ ឆ្នាំ Seth មិនអាចបន្តរៀននៅនៅសិង្ហបុរី ក៏ត្រូវឪពុកម្ដាយគេផ្លាស់មកនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីវិញ ព្រោះពួកគេជឿថា កូនប្រុសខ្លួនអាចសម្របបានជាមួយនឹងបរិស្ថានអប់រំនៅអូស្ត្រាលីបានល្អជាងនៅសិង្ហបុរី។ នៅទីនេះដែរ Seth Yee ចាប់ផ្តើមលេងហ្គេមអនឡាញមួយឈ្មោះថា Space Flight ដែលសរសេរកូដដោយគ្រូរបស់គេលោក Kieran Nolan ។
លោក Kieran Nolan បានលើកឡើងថា ពិតជាភ្ញាក់ផ្អើលមែនទែន ហើយលោកស្ទើរតែឆ្លើយជាមួយសំណួរគេមិនរួច Seth Yeeឆ្លាតខ្លាំងណាស់កម្រិតភាពឆ្លាតរបស់គេគឺកម្រិត Advanced” សម្ដីលោក Nolan
ពេលមករៀននៅអូស្ត្រាលីអាយុ ៨ ឆ្នាំ Seth Yee ចេះសរសេរភាសាកុំព្យូទ័រ ៣គឺ Arduino, JavaScript និង Pyyhon។ ការដែល Seth Yee ចេះភាសាពិបាកៗ ៣ នេះដោយសាររូបគេចូលចិត្ត ព្យាយាមរៀន និងអនុវត្តតាម Youtube ដែលគេបង្រៀនលើអនឡាញ។
និយាយក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Seth និយាយថា "នៅពេលខ្ញុំកាន់កុំព្យូទ័រសរសេរកូដ មានអារម្មណ៍ថាឆាប់ចាប់បាន ហើយសប្បាយចិត្ត ខ្ញុំអាចយល់ពីទម្រង់ភាសាកូដទាំងនោះ ដែលអាចឲ្យខ្ញុំទំនាក់ទំនងនិយាយជាមួយវាបាន(បញ្ជា)”។
នៅឯសាលាបឯម Wooranna Park ក្នុងប្រទេសអូស្ត្រាលីលោក Kieran Nolan ដែលគ្រូរបស់ Seth Yee បានបង្រៀនរូបគេពីភាសាកូដជាច្រើន និងបង្រៀនពីរបៀបបង្កើតបច្ចេកវិទ្យា Blockchain ផងដែរ។
សាលានៅអូស្រ្តាលីទាក់ចិត្តជាងនៅសិង្ហបុរី
Seth Yee បាននិយាយថា រូបគេអាចសម្របខ្លួនបានល្អជាមួយសាលាថ្មី ជាងនេះទៀត រូបគេចូលចិត្តលោកគ្រូ Nolan ដោយសាររបៀបបង្រៀនរបស់គាត់ឡូយណាស់"។ Seth បន្តថា ខ្ញុំចូលចិត្តទៅសាលា Wooranna Park ច្រើនជាងសាលា Singapore schools ព្រោះតែវាទាក់ទាញ ហើយថែមទាំងមានគ្រូៗពូកែទៀតផង។
សាស្ត្រាចារ្យវិទ្យាសាស្ត្រលោក Andrea Morello ដែលបានឃើញសមត្ថភាពដ៏អស្ចារ្យរបស់ Seth Yee លោកបាននិយាយថា ប្រសិនបើរូបគេចង់ក្លាយជា សាស្ត្រាចារ្យវិទ្យាសាស្ត្រ លោកនឹងទទួលដៃពីរ។
#ចង់ដឹងច្បាស់ ទស្សនាវីដអូខាងក្រោម៖