ប្រើ​សមត្ថភាព​កាមេរ៉ា iPhone X ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ទាល់​ដឹង​តិកនិក​ខ្លះ

  • 2018-03-11 03:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X ជា​ទូរសព្ទ​ជំនាន់​ចុងក្រោយ​របស់ Apple មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា ជាពិសេស​កាមេរ៉ា​តែ​ម្តង​។ ដើម្បី​ថតរូបបាន​កាន់​តែ​​ស្អាត​ជាមួយ​ទូរសព្ទ​ថ្លៃ​មិនក្រោម ១K នេះ អ្នក​ត្រូវ​ដឹង​ពី​តិកនិកមួយ​ចំនួន។ អ្នកក៏​អាច​​ប្រើ​បច្ចេកទេស​​នេះ​ថត​ជាមួយ​ទូរសព្ទ iPhone ដទៃ​ទៀត​។

១) បើក​ពន្លឺ​ទាំងអស់​ក្នុង​បន្ទប់​

ពេល​អ្នក​ទាញ​យក iPhone មក​ថតរូប ដែលមិនមែន​ជា​កាមេរ៉ា DSLR ឬ Mirrorless មានន័យថា អ្នក​កំពុង​ធ្វើការ​ជាមួយ Device មាន Lens តូច នៅ​ខាងមុខ Sensor តូច។ ដូច្នេះ ការ​ប្រមូល​ពន្លឺ មិន​បាន​ល្អ​ខ្លាំង​នោះ​ទេ សូម្បី​តែ​លើ iPhone X ក៏ដោយ។ ពេល​ពន្លឺ​មិន​គ្រប់គ្រាន់ Noise ងាយ​នឹង​កើត​មាន​ឡើង​។ 

អ្នក​អាច​បើក​ភ្លើង ទាំងអស់​ក្នុង​បន្ទប់ ជួយ​ដល់​រូបភាព​បង្ហាញ​ច្បាស់ និង​កាត់បន្ថយ Noise។ 

២) បើក​ប្រើ Flash

ពន្លឺ​កាន់​តែ​ច្រើន ការ​ថតរូប​លើ iPhone កាន់​តែ​ល្អ​ប្រសើរ​។ iPhone មាន​ទំនោរ មិន​គួរ​ប្រើ Flash ច្រើន​ពេក​ទេ ក្នុង​ការ​ថតរូប​។ 

ពេល​បន្ទប់​បើក​ភ្លើង​ព្រោង​ព្រាត អ្នក​គួរ​ប្រើ Flash ជំនួយ ដើម្បី​លុប​បំបាត់​ពន្លឺ​ផ្លាត និង​ស្រមោល​មិន​ល្អ​។ ហើយ​គួរ​ថត​ចម្ងាយ ៧ ហ្វីត ពី Subject ដើម្បី​ឲ្យ​ពន្លឺ​កាន់​តែ​មាន​ប្រសិទ្ធភាព​។ 

៣) ប្រើ Portrait Mode

ចំនុច​ខ្លាំង​របស់ កាមេរ៉ា​លើ iPhone X ក៏ដូចជា 7 Plus និង 8 Plus អាច​សម្គាល់ Subject ហើយ​អាច​ញែក​ផ្ទៃ​ខាងក្រោយ​ បង្កើត​ជា​ព្រាលៗ​បាន​យ៉ាង​ល្អ។ 

ចូល​កម្មវិធី Camera ចុច​អូស​ទៅ​កាន់ Portrait mode។ គួរ​រក្សា​ចម្ងាយ​ពី Subject មិន​ឲ្យ​ជិត​ពេក ឬ​ឆ្ងាយ​ពេក​អាច​៨​ហ្វីត​ អាច​ជួយ​ដល់​កាមេរ៉ា ធ្វើ​ការកាន់​តែ​ល្អ​។ 

លើ iPhone X អ្នក​ក៏​អាច​កែប្រែ​ពន្លឺ​ក្នុង Portrait mode បាន​ផង​ដែរ​។ 

៤) កែប្រែ Focus និង Exposure

កម្មវិធី Camera លើ iPhone អាច​ឲ្យ​អ្នក​គ្រប់គ្រង Exposure បាន។ 

អ្នក​ចុច​លើ​អេក្រង់ ត្រង់​ទីតាំង Subject ដើម្បី Focus រួច​អូស​ចុះក្រោម​បន្ថយ​ពន្លឺ ឬ​ឡើង​លើ​បង្កើន​ពន្លឺ ក្នុង​ការ​កែប្រែ Exposure តាម​ទិដ្ឋភាព​ជាក់ស្តែង​។ បើ​អ្នក​ថតរូប​ថ្ងៃលិច កាមេរ៉ា​នឹង​ជ្រើសរើស Exposure ភ្លឺ​ខ្លាំង​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ អ្នក​អាច​ទាញ​ចុះក្រោម បន្ថយ​ពន្លឺ​បន្តិច ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​ល្អ​។

អ្នក​ក៏​អាច Lock កម្រិត​ Exposure និង AutoFocus បាន​ផង​ដែរ ដោយ​ចុច​លើ​អេក្រង់​ឲ្យ​ជាប់​ប្រហែល ពីរ​វិនាទី​។ ហើយ​អ្នក​នឹង​ឃើញ អក្សរ​បញ្ជាក់ AE/AF lock ដូច្នេះ​អ្នក​អាច​ប្តូរ​ទីតាំង​ថត ដោយ​កាមេរ៉ា​មិន​ផ្លាស់ប្ដូរ​ Focus ឬ Exposure settings។ 

៥) កុំ​ពង្រីក​ខ្លាំង​ពេក ពេល​ថតរូប​

ការ​ពង្រីក​នឹង​ផ្លាស់ប្ដូរ Focal length របស់ Lens។ លើ iPhone X និង​ជំនាន់ Plus ផ្សេង​ទៀត​ មាន​កាមេរ៉ា​ពីរ​គ្រាប់ ពេល​ប្តូរ​ប្រើ នោះ​ប្រព័ន្ធ និង Sensor ក៏​ខុសគ្នា​ដែរ​។ 

ជាទូទៅ ពេល​ថតរូប កាមេរ៉ា​លើ iPhone ប្រើ​កាមេរ៉ា​ទីមួយ ហើយ​ពេល​អ្នក​ចុច​លើ 2x (ប្រើ​កាមេរ៉ា​ទី​ពីរ) វា​នឹង​ប្រើ​ការ​ពង្រីក​លក្ខណៈ Digital ដែល​មាន​ន័យ​ថា វា​ពង្រីក​ចេញ​ពី​រូបភាព​ទទួល​បាន ជៀស​ជាង​ពី​ទិដ្ឋភាព​។ 

កាមេរ៉ា​ទី​មួយ មាន Sensor ធំ​ជាង​បន្តិច និង​ផ្តល់ Aperture ភ្លឺ​ជាង​បន្តិច​។ ដូច្នេះ អ្នក​គួរ​ប្រើ​ត្រឹម​កាមេរ៉ា ទីមួយ រួច​អាច​ពង្រីក​តម្រឹម​រូបភាព​ពេល​ក្រោយ​។ 

៦) អត្ថប្រយោជន៍​របស់ Panoramas

Panoramas mode អាច​ឲ្យ​អ្នក​បន្សំ​ទិដ្ឋភាព​ជាច្រើន បង្កើត​ជា​រូបភាព​តែ​មួយ មានន័យថា អ្នក​នឹង​ទទួល​បាន​រូបភាព ដែល​មាន​បណ្តោយ​វែង​។ 

អ្នក​គ្រាន់​តែ​ជ្រើសរើស​ប្រើ Panoramas mode  លើ​កាមេរ៉ា រួច​ចុច​ថត​រំកិល​ទូរសព្ទ​ពី​ឆ្វេង​ទៅ​ស្តាំ​។​

ការ​ថត​ប្រើ Mode នេះ​ដំណើរការ​ល្អ ពេល​អ្នក​ថតរូប​បញ្ឈរ ជៀស​ជាង​ផ្តេក​។ អ្នក​ក៏​គួរ​ដឹង​ផង​ដែរ ចំនុច​មិន​គួរ​ប្រើ​ពេល​ថត​ប្រើ Mode នេះ ដោយ​មិន​គួរ​ទៅ​ជិត​នឹង Subject ឬ ប្រាកដ​ថា Subject  មិន​មាន​ចលនា​។ 

៧) ធ្វើ​ចលនា​ទូរសព្ទ ជៀស​ជាង​ដង​ខ្លួន​

ការ​ថត​ប្រើ Panorama ទាមទារ ប្រើ​បច្ចេកទេស ខ្លះ​ដែរ ដើម្បី​ធ្វើ​ឲ្យ​រូបភាព​បាន​ប្រសើរ​។ 

ជា​រួម ពេល​ថត អ្នក​មិន​គួរ​រំកិល​ដង​ខ្លួន​តាម​ទិដ្ឋភាព​នោះ​ទេ​។ អ្នក​គួរ​ត្រឹម​តែ​រំកិល​ទូរសព្ទ តាម​ទិដ្ឋភាព ដើម្បី​កាត់​បន្ថយ​កម្រិត​អាច​កើត​មាន​ភាព​ទាញ​រីក​។ 

បើ​អ្នក​គិត​ថា​ពិបាក អាច​ប្រើ Tripod ជំនួយ​បាន​។ 

៨) អាច​វិនិយោគ​លើ Lens បន្ថែម​

បើ​អ្នក​ចូលចិត្ត​ការ​ថតរូប​លើ​ទូរសព្ទ​ ដូចជា iPhone X ឬ​ជំនាន់​ផ្សេងៗ អ្នក​អាច​ជ្រើសរើស Lens កាមេរ៉ា​បំពាក់​បន្ថែម ដើម្បី​បង្កើន Focal length ជួយ​ដល់​ការ​ថតរូប​ឲ្យ​ប្រសើរ​ឡើង​។ ចំពោះ​ការ​ជ្រើសរើស Lens គួរ​ប្រើ​របស់​មាន​គុណភាព​ល្អ ព្រោះ​អ្នក​កំពុង​ប្រើ​កែវ​ផ្សេង ដាក់​ពី​លើ Lens ស្រ៊ីន​របស់ iPhone។ 

៩) ប្រើ Tripod

Tripod អាច​ជួយ​កាត់​បន្ថយ​ការ​រង្គើ​កាមេរ៉ា ពេល​ថត​ក្នុង​ស្ថានភាព​ងងឹត ព្រោះ​អ្នក​ត្រូវការ​បង្កើន Exposure ដែល​ជួយ​ការពារ​កុំ​ឲ្យ​រូបភាព​ព្រាល​។ នេះ​អាច​មាន​ប្រយោជន៍ ពេល​អ្នក​ប្រើ​កម្មវិធី​ជំនួយ ដើម្បី​គ្រប់គ្រង Exposure ដូចជា​បង្កើន Shutter speed និង​បន្ថយ​កម្រិត ISO។  បង្កើន Shutter speed ស្មើ​នឹង​បង្កើន​ពន្លឺ ស្មើ​នឹង​បន្ថយ​កម្រិត Noise។ 

១០) ប្រើ​កាស​ជំនួយ​

អ្នក​អាច​ប្រើ​ប៊ូតុង​គ្រប់គ្រង​សំឡេង​លើ​ខ្សែ​កាស ដើម្បី​ថតរូប​បាន​។ នេះ​អាច​កាត់​បន្ថយ ការ​រង្គើ​លើ​កាមេរ៉ា ដោយ​អ្នក​មិន​បាន​ចុច​ផ្ទាល់​លើ​ទូរសព្ទ​នោះ​ទេ​។ ជាពិសេស បើ​ប្រើ​ភ្ជាប់​នឹង Tripod កាន់​តែ​ផ្តល់​អត្ថប្រយោជន៍​។ 

១១) ប្រើ HDR

HDR (High Dynamic Range) ជា​មុខងារ​ដ៏​ពេញ​និយម​ជំនួយ​ដល់​រូបភាព​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។ ដោយ​ប្រើ​មុខងារ​នេះ វា​នឹង​ធ្វើការ​ថតរូប​ជាច្រើន ដោយ​កម្រិត Exposure ផ្សេងគ្នា​ រួច​បន្សំ​ចូល​គ្នា ដើម្បី​បង្កើន​គុណភាព​រូបភាព​។ 

HDR មិន​ដំណើរការ​ល្អ​នោះ​ទេ ពេល Subject មាន​ចលនា​។ 

១២) សម្រួល វីដេអូ​ឲ្យ​ប្រសើរ​ឡើង​

iPhone X អាច​ឲ្យ​អ្នក​ថត​វីដេអូ នូវ​ល្បឿន Framerate ផ្សេងៗ​បាន ចាប់ពី  ៧២០p ល្បឿន ៣០ Frames ក្នុង​មួយ​វិនាទី ទៅ ៤K ល្បឿន ៦០ Frames ក្នុង​មួយ​វិនាទី​។ 

យ៉ាងណាមិញ បើ​អ្នក​ចង់​បង្កើន​គុណភាព​វីដេអូ ថត​ចេញ​ពី iPhone គួរ​ប្រើ​ឧបករណ៍ Gimbal ជំនួយ​។

១៣) ប្រើ​កម្មវិធី មាន​មុខងារ Manual control និង​អាច​ប្រើ RAW

ត្បិត​តែ​លើ​កម្មវិធី Camera មាន​ជម្រើស​ល្អ​បំផុត​សម្រាប់​ថតរូប ឬ​វីដេអូ តែ វា​មិន​មាន​មុខងារ Manual control ពេញលេញ​និង ថត​ប្រើ​ទម្រង់ RAW នោះ​ទេ​។ ដូច្នេះ អ្នក​អាច​ប្រើ​កម្មវិធី​ក្រៅ​បន្ថែម ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​ចំណាយ​ថវិកា ដើម្បី​អាច​ប្រើ​មុខងារ​ទាំង​ពីរ​នេះ​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Improve Photography   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម