ក្ដៅៗ! ទីបំផុតលោក ត្រាំ យល់ព្រមជួបមេដឹកនាំកូរ៉េខាងជើងហើយ

  • 2018-03-09 02:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិច លោក ដូណាល់ ត្រាំ បាន​យល់​ព្រម​ឲ្យ​មាន​ជំនួប​មួយ​ជាមួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុង​អ៊ុន នា​ខែ​មេសា​ខាង​មុខ។

លោក Chung Eui-yong ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​សារព័ត៌​មាន​អាមេរិក​ថា ជំនួប​ដោយ​ផ្ទាល់​​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​រវាង​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរគឺ ​ក្នុង​គោលបំណង​ដក​អាវុធនុយ​ក្លេអ៊ែរ​ជា​អចិន្ត្រៃយ៍​ពី​ឧបទ្វីប​កូរ៉េ។

រយៈ​ពេល ៣០ នាទី​ក្រោយ​ពី​ការ​អះ​អាង​របស់​មន្ត្រី​រូប​នេះ សេតវិមាន​អាមេរិច​បាន​ចេញ​មុខ​បញ្ជាក់​ថា លោក ត្រាំ ពិត​ជា​នឹង​ចូលរួម​ក្នុង​ជំនួប​នេះ​ប្រាកដ​មែន។ ទោះ​យ៉ាង​ណា​ក៏​ដោយ ទី​តាំង​នៃ​ជំនួប​នេះ​មិន​ត្រូវ​បាន​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

លេខាធិការ​សារ​ព័ត៌មាន​សេតវិមាន អ្នក​ស្រី Sarah Sarah Sanders ​ឲ្យ​ដឹង​ថា "លោក ដូណាល់ ត្រាំ បាន​ទទួល​យក​ការ​អញ្ជើញ​ដើម្បី​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន​នៅ​កន្លែង និង​ពេល​វេលា​ដែល​នឹង​ត្រូវ​បាន​កំណត់។ យើង​រពឹង​ថា នឹង​មាន​ការ​ដក​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ទោះ​យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ដាក់​ទណ្ឌកម្ម​ទាំង​អស់ និង​សម្ពាធ​ នៅ​តែ​ត្រូវ​បាន​ដាក់​ទៅ​លើ​កូរ៉េខាងជើង​ដដែល"៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម