ពិសេសមែន! សូម្បីផលិតករ​ភាពយន្ត​​ចិន ក៏ទាក់ចិត្តនឹង​ក្បាច់​ល្បុក្កតោខ្មែរដ៏រស់រវើក​ ​

  • 2018-03-09 05:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វាយ​តប់​ឆ្នើម​លោក អ៊ូ តារា លើក​ឡើង​ថា Agency ផលិត​ករភាពយន្ត​ចិន បាន​ចាប់​អារម្មណ៍​លើ​សមត្ថភាព​សម្ដែង​ដ៏​ទាក់​ទាញ​របស់​ក្រុម តួ​វាយ​តប់​ខ្មែរ​នៃ​ក្រុម Cambodian Stunt Team ដែល​ប្រើប្រាស់​ទម្រង់​មូលដ្ឋាន​ល្បុក្កតោ ដើម្បី​សម្ដែង​យ៉ាង​រស់​រវើក។

លោក​ថា Agency ភាពយន្ត​ចិន បង្ហាញ​ការ​ទាក់​ចិត្ត​នឹង​ទេព​កោសល្យ​សម្ដែង​របស់​តួ​ខ្មែរ នៅ​ពេល​ពួក​គេ​ឃើញ​ការ​សម្ដែង​សម របស់​ក្រុម Cambodia Stunt Team ហ្វឹក​ហាត់​សម​ត្រៀម​ថត​ភាព​យន្ត​វាយ​តប់​ថ្មី រឿង ដឹប្រេ The Prey។ លោក​ថា​ក្រុម​តួ​ខ្មែរ​ បាន​ចំណាយ​ពេល​ជិត​៣សប្ដាហ៍​ហើយ ក្នុង​ការ​ហាត់​សម្ដែង រួម​ជាមួយ​តួ​ក្បាច់​គុន​លោក គូ សាង វី (Gu Shang Wei) ដែល​ជា​ជើង​ឯក​ប្រដាល់​៥​សម័យ​របស់​ចិន រួម​នឹង​តារា​ថៃ​ផង ដែល​ត្រៀម​ថត​ក្នុង​ពេល​ឆាប់ៗ។

តារា​សម្ដែង និង​ជា​គ្រូ​ល្បុក្កតោ រូប​​នេះ​បន្ថែម​ថា ក្រុម​អ្នក​ផលិត​ភាពយន្ត​ចិន ដែល​មក​ឃើញ​ការ​ហាត់​សម​ឈុត​វាយ​គ្នា របស់​ក្រុម​តួ​ខ្មែរ និង​តួ​ចិន គូ សាង វី Gu Shang Wei ក្នុង​ឈុត​សម​រឿង The Prey បង្ហាញ​ចំណាប់​អារម្មណ៍​ថា ស្នៀត​វាយ​តប់​ក្បាច់​ល្បុក្កតោ​របស់​តួ​ខ្មែរ អាច​ជា​ទម្រង់​ប្លែក​ថ្មី​សម្រាប់​វិស័យ​ភាពយន្ត Action។

ផលិតករ និងតួសម្តែងក្នុងរឿង The Prey

លោក អ៊ូ តារា ជា​អ្នក​រួម​ក្រុម​តួ​វាយ​តប់​ខ្មែរ នៃ​ក្រុម Cambodian Stunt Team នឹង​ចូល​រួម​សម្ដែង​ជាមួយ​តួចិន Gu Shang Wei និង​តួវាយ​តប់​ថៃ​មួយ​ចំនួន​ទៀត ក្នុង​ភាពយន្ត Action ថ្មី​របស់​ខ្មែរ រឿង The Prey។ ភាព​យន្ត​នេះ ជា​រឿង Action ថ្មី​មួយ​ទៀត​នៅ​កម្ពុជា ដែល​មាន​កំណត់​ត្រា​ចាយ​ច្រើន​ជិត ១​លាន​ដុល្លារ​អាមេរិក ដឹក​នាំ​ដោយ​អ្នក​ដឹក​រឿង Jailbreak លោក Jimmy Hendeson៕

អត្ថបទៈ ណាខ្វាន់

អត្ថបទពេញនិយម