កាហ្វេ​កូន​កាត់ ៣ ពណ៌​ស៊េរី​ថ្មី វិធី​ឆុង​ប្លែក​ខុស​គេ លក់​កំណត់​ពេល មាន​តែ​មួយ​កន្លែង​គត់​នៅ​ខ្មែរ

  • 2018-03-10 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ឈ្មោះ​ឡើង​ពីរោះ Butterfly Pea Lemonade Cold Brew មាន​ពណ៌​ស្វាយ ស ខ្មៅ
  • វិធី​ឆុង​កាហ្វេ​ប្លែក គឺ​មិន​ប្រើ​ទឹក​ក្ដៅ តែ​ប្រើ​ទឹក​ត្រជាក់​មក​ឆុង ហៅ​ថា Cold Brew
  • ភ្លក់​មួយ​ក្អឹ​ក ធានា​ឆ្ងាញ់ អារម្មណ៍​ឡើង​ស្រស់​ខុសពី​ធម្មតា ព្រោះ​រសជាតិ​ផ្កា​អម​ត និង​ក្រូច​ឆ្មារ
  • ពិសេស​ជាងគេ អ្នក​អត់​ចេះ​ញ៉ាំ​កាហ្វេ ក៏​អាច​ញ៉ាំ​បាន​ដែរ
  • លក់​មាន​រយៈពេល​កំណត់ ហើយ​មាន​តែ​មួយ​កន្លែង​គត់​នៅ​កម្ពុជា

កាហ្វេ Cold Brew រសជាតិ​ក្រូច​ឆ្មារ និង​ផ្កា​អមតButterfly Pea Lemonade Cold Brew ជា​ប្រភេទ​កាហ្វេ​កូន​កាត់​មួយ​ប្រភេទ​មាន ៣ ពណ៌​ចម្រុះ​គ្នា គឺ​ស្វាយ ស និង​ខ្មៅ​ស្រាល ដែល​មាន​រសជាតិ​ផ្អែម ជូរ និង​រសជាតិ​កាហ្វេ​ស្រាល​បន្តិច បើ​អ្នក​មិន​បាន​កូរ​ទេ​នោះ។ តែ​បើ​កូរ​ចូល​គ្នា រសជាតិ​ឆ្ងាញ់​មិន​នឹក​ស្មាន​ដល់ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ស្ទើរ​មិន​ដឹង​ថា Butterfly Pea Lemonade Cold Brew ជា​កាហ្វេ​នោះ​ឡើយ។

វិធី​ឆុង​កាហ្វេ​វិញ គឺ​មិន​ធម្មតា ដោយ​ប្រើ​ទឹក​ត្រជាក់​មក​ឆុង ហើយ​ទុក​រហូត​ដល់​ជាង ១០ ម៉ោង​ឯណោះ​ទើប​បាន​សម្រេច​បាន​កាហ្វេ​ដែល​មាន​រសជាតិ​ផ្អែម​ស្រទន់។

លោក ប៉ោ លីម ប្រធាន​គ្រប់​គ្រង​ទូទៅ​របស់ Starbucks ប្រចាំ​កម្ពុជា ប្រាប់ Sabay ឲ្យ​ដឹង​ថា Butterfly Pea Lemonade Cold Brew មាន ៣ យ៉ាង គឺ​ផ្កា​អមត ដែល​មាន​ពណ៌​ស្វាយ និង​រស​ជាតិ​ផ្អែម ទឹក​ក្រូចឆ្មា​ស្រស់​ពណ៌​ស រស​ជាតិ​ជូរ និង​ពិសេស​បំផុត​ចុង​ក្រោយ​គេ គឺ​កាហ្វេ Cold Brew ដែល​ប្រើ​វិធី​ឆុង​ខុសពី​វិធី​ធម្មតា ដើម្បី​បាន​រសជាតិ​កាហ្វេ​មួយ​មាន​រសជាតិ Sweeter និង Smoother។

"ខុស​ពី​កាហ្វេ​ខ្មៅ​ធម្មតា​ដែល​ប្រើ​ទឹក​ក្ដៅ​មក​ឆុង​ដើម្បី​ចម្រាញ់​យក​រសជាតិ​ដើម​កាហ្វេ Cold Brew វិញ ត្រូវ​ប្រើ​ទឹក​ត្រជាក់​មក​ឆុង ហើយ​ទុក​រហូត​ដល់​ជាង ១០ ម៉ោង​មុន​នឹង​ដាក់​លក់។ វិធី​ឆុង​ប្រើ​ទឹក​ត្រជាក់​បែប​នេះ ពេល​ញ៉ាំ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍៖

  • ផ្អែម​ស្រទន់​ពី​ធម្មជាតិ​ជាង​កាហ្វេ​ធម្មតា
  • រសជាតិ​ជូរ​ខុស​ប្លែក​ពី​កាហ្វេ​ធម្មតា
  • រសជាតិ​កាន់​តែ Smooth ជាប់​មាត់ ហើយ​ឆ្ងាញ់​បំផុត ពេល​លាយ​ជាមួយ​ទឹកកក"។ លោក ប៉ោ លីម បន្ថែម។

ឯ​លក្ខណៈ​ពិសេស​នៃ Butterfly Pea Lemonade Cold Brew គឺ ៣ រសជាតិ​ចូល​គ្នា ហើយ​អ្នក​អត់​ចេះ​ញ៉ាំ​កាហ្វេ ក៏​អាច​ញ៉ាំ​បាន​ដែរ ព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ​ជួយ​ជំរុញ​ឲ្យ​អារម្មណ៍​ស្រស់​ជាង​មុន ព្រម​ទាំង​អារម្មណ៍​ថា​មាន​កម្លាំង​ជាង​មុន​ទៀត​ផង។

ក្រៅ​ពី​នេះ Starbucks កម្ពុជា ក៏​បាន​បញ្ចេញ​កាហ្វេ​ពិសេស​មួយ​ប្រភេទ​ទៀត គឺ​កាហ្វេ Cold Brew ក្រែម​វ៉ានីឡាCold Brew with Vanilla Sweet Cream ដែល​ប្រើ​កាហ្វេ Cold Brew មក​លាយ​ជាមួយ​ទឹក​ស្ករ​វ៉ានីឡា ក្រែម និង​ទឹក​ដោះ​គោ។ នេះ​បើ​យោង​តាម​បញ្ជាក់​ពី​ប្រធាន​គ្រប់​គ្រង​ដដែល។

ភេសជ្ជៈ​មួយ​នេះ បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​និយម​ញ៉ាំ​កាហ្វេ​ទឹក​ដោះ​គោ​ទាំង​អស់​នៅ​កម្ពុជា។ វា​មាន​រូបរាង​កាហ្វេ​ទឹក​ដោះគោ​ទូទៅ​អ៊ីចឹង តែ​រសជាតិ​វិញ​ឆ្ងាញ់​បែប Premium ដាច់​ប៉ិត​តែ​ម្ដង។

រសជាតិ​ពិសេស​របស់ Cold Brew with Vanilla Sweet Cream គឺ​ឈ្ងុយ​ក្លិន​វ៉ានីឡា មាន​ជាតិ​ក្រែម​ឡើង​ឆ្ងាញ់​ជាប់​មាត់ ពេល​ញ៉ាំ​ចូល ខណៈ​ជាតិ​ផ្អែម​វិញ គឺ​ផ្អែម​ល្មម​មិន​មែន​ផ្អែម​ខ្លាំង។

អ្នក​អាច​សាកល្បង​រសជាតិ​ភេសជ្ជៈ​ថ្មី Butterfly Pea Lemonade Cold Brew (រយៈ​ពេល​កំណត់​ត្រឹម​ជិត​ពាក់​កណ្ដាល​ខែ​មេសា), Cold Brew with Vanilla Sweet Cream និង​កាហ្វេ​ខ្មៅ Cold Brew (មាន​រៀង​រាល់​ថ្ងៃ) បាន​នៅ​តាម​ហាង Starbucks ទាំង​អស់​នៅ​កម្ពុជា។

វិះ​ភ្លេច! បើ​ចង់​ចំណេញ​បាន ០,៣ ដុល្លារ​មក​វិញ កុំ​ភ្លេច​ប្រើ​កែវ Tumbler ណា៎ រាល់​ពេល​ទិញ​កាហ្វេ​នៅ Starbucks កម្ពុជា!

អត្ថបទ​ពាក់ព័ន្ធ៖ មូល​ហេតុ ៥ យ៉ាង អ្នក​ញ៉ាំ​កាហ្វេ ត្រូវ​ប្រើ​កែវ​កាហ្វេ Tumbler ស្រុក​គេ​កំពុង​ល្បី

អត្ថបទ៖ សុផាត