Smartwatch ស៊េរីថ្មីរបស់​ Fitbit នឹងអាចត្រាំ​ទឹក​បានដល់ ៥០ ម៉ែត្រ​

  • 2018-03-10 02:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fitbit ជា​ក្រុមហ៊ុន​មួយ​ដែរ​ ក្នុង​ការ​ផលិត​នាឡិកា​វ័យ​ឆ្លាត​ (Smartwatch) រួមមាន​ Fitbit Blaze និង​ Ionic។

ព័ត៌មាន​លេច​ធ្លាយ​ចុង​ក្រោយ​ ទាក់ទង​នឹង​ Smartwatch បន្ទាប់​របស់​ Fitbit គឺ​ Fitbit Versa​។

ឈ្មោះ​, តម្លៃ​

របាយការណ៍​មួយ​ចំនួន​ពី​ឆ្នាំ​មុន​ បង្ហាញ​ថា​ជំនាន់​បន្ទាប់​ Fitbit អាច​ជា​ Charge 3 និង​ Blaze 2។

យ៉ាង​ណា​មិញ​ លោក​ Evan Blass អ្នក​ទម្លាយ​ព័ត៌មាន​ទូរសព្ទ​ដ៏​ល្បី​ បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម​ខ្លួន​ ជាមួយ​រូបភាព​ នឹង​ឈ្មោះ​បន្ទាប់​គឺ​ Fitbit Versa។

Fitbit Ionic ជា​ជំនាន់​ចេញ​ដំបូង​កាល​ឆ្នាំ​ ២០១៧ ហាក់​មាន​ការ​លក់​តិច​តួច​។ ដូចនេះ​ Versa អាច​នឹង​មាន​តម្លៃ​ទាប​ជាង​ Ionic ដើម្បី​ជួយ​មួយ​ផ្នែក​ដល់​កំណើន​លក់​។

ត្បិត​ Versa មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ក្ដី​ តែ​ Fitbit បាន​បញ្ជាក់​ថា​ ជំនាន់​ Smartwatch បន្ទាប់​របស់​ខ្លួន​ជា​អំបូរ​ Fitness Tracker អាច​ចេញ​ នៅ​ចន្លោះ​ពី​ខែ​មីនា​ ដល់​ខែ​មិថុនា​ ឆ្នាំនេះ​ (Spring)។

ការរចនា​ និង​មុខងារ​

រូបភាព​លេច​ធ្លាយ​ បង្ហាញ​ពី​ការ​រចនា​មាន​លក្ខណៈ​ស្រដៀង​នឹង​ Apple Watch 3។

នាឡិកា​នេះ​អាច​នឹង​មាន​មុខ​ធំ​ និង​តូច​ផង​ដែរ​ ដើម្បី​ទាក់ទាញ​សុភាព​នារី​។ ចំណែក​មុខងារ​បឋម​ រួមមាន​ អាច​ត្រាំ​ទឹក​ជម្រៅ​ ៥០ ម៉ែត្រ​, ប្រើ​ Sensor SpO2 ដូច​នឹង​ Ionic (អាច​តាមដាន​ឥរិយាបថ​ការ​គេង​) និង​មាន​ ៤ ពណ៌ ដូចជា​ ទឹកប្រាក់​ ខ្មៅ​ ស្ទើរ​ខ្មៅ​ (Charcoal) និង​ផ្កាឈូក​ស្រាល​ (Rose gold)។ ហើយ​ក៏​អាច​ជ្រើសរើស​ខ្សែ​បាន​ច្រើន​ប្រភេទ​ផង​ដែរ​។ តែ​ប្រហែល​ជា​មិន​មាន​បំពាក់​ GPS នោះ​ទេ​។

បន្ថែម​ពី​ចំណុច​ពិសេសៗ​ យ៉ាងណា យើង​រង់ចាំ​មើល​ព័ត៌មាន​ផ្លូវការ​ទាំងអស់​គ្នា៕​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី