Salah ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​នៅ Premier League

  • 2018-03-10 02:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​នៅ​ Premier League ក្រោយ​មាន​សំឡេង​គាំទ្រ​នាំ​មុខ​គូ​ប្រជែង​ Sergio Aguero, Mousa Dembele, Pascal Gross, Glenn Murray, Eden Hazard និង​​ Xherdan Shaqiri។

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​មក​ពី​ Liverpool ដែល​ឈ្នះ​ពាន​នេះ​ បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​លើក​មុន​កាល​ពី​ខែ​វិច្ឆិកា។ Salah ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​២​លើក​នៅ​ខែ​កុម្ភៈ​។

ក្រោយ​ឈ្នះ​ពាន​តារា​ឆ្នើម​សញ្ជាតិ​អេហ្ស៊ីប​និយាយ​ថា៖ "កីឡាករ​ក្នុង​ក្រុម​ និង​គ្រូ​បង្វឹក​គឺ​ជា​អ្នក​ជួយ​ខ្ញុំ​ឲ្យ​មាន​ភាព​ងាយ​ស្រួល។ វា​ពិតជា​ប្រសើរ​ដែល​ឈ្នះ​ពាន​នេះ​ម្ដង​ទៀត។​ ខ្ញុំ​តែងតែ​ព្យាយាម​ជួយ​ក្រុម​ដើម្បី​បាន​៣​ពិន្ទុ​ និង​ឡើង​ទៅ​ចំណាត់​ថ្នាក់​ល្អ​ជាង​បច្ចុប្បន្ន"។

Salah វ័យ​២៥​ឆ្នាំ​ ត្រូវ​ Liverpool ទិញ​ពី​ Roma កាល​ពី​ដើម​រដូវ​កាល​ក្នុង​តម្លៃ​៤៨​លាន​ដុល្លារ​។ កីឡាករ​ជំនាញ​ជើង​ឆ្វេង​ស៊ុត​បាន​៣២​គ្រាប់​រដូវ​កាល​នេះ​គិត​លើ​គ្រប់​កម្មវិធី​ និង​២៤​គ្រាប់​នៅ Premier League៕

ប្រភព៖ Premier League   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម