ញាន ផល្លឹក​ ចេញ​រថយន្ត​អង្គរម៉ូឌែល​ថ្មី ២០១៨ រចនា​ប្លែក​ភ្នែក​ ខុស​ពី​មុន​ដាច់​

  • 2018-03-11 04:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក ដែល​បាន​បង្កើត​រថយន្ត​អង្គរ​បាន ៥ ជំនាន់​មាន រថយន្ត​អង្គរ ២០០៣, រថយន្ត​អង្គរ ២០០៤ , រថយន្ត​អង្គរ ២០១០, រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤ នៅ​ឆ្នាំ ២០១៨ បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែលថ្មី​មួយ​ទៀតឈ្មោះ Golf car មាន​ការ​រចនា​រូប​រាង​ស្អាត​​​ប្លែក​ពី​ម៉ូឌែល​មុន​ៗ។

រថយន្ត​អង្គរ Golf car ២០១៨ ពណ៌​សូកូឡា​នេះ​​​រចនា​ឡើង​ដោយ​​មាន​តែ​កៅ​អី​សម្រាប់​អង្គុយ​ពីរ រត់​ដោយ​ថាមពល​អគ្គិសនី មិនប្រើ​សោរ (​ប្រើកាត) ដើម្បី​បញ្ឆេះ និង​​​មាន​កន្លែង​សម្រាប់​ដាក់​ឥវ៉ាន់​ខាងក្រោយ​មួយ​។

ចង់​ដឹង មើល​រូប​រាង​ក្រោម​នេះ៖

រថយន្ត​អង្គរ​ទាំង ៥ ជំនាន់​ | រូបភាព៖ ញាន ផល្លឹក

ព័ត៌មាន​បន្ថែម​ ក្រុម​ការងារ​នឹង​ចុះផ្សាយជូន​នៅពេល​ក្រោយ​៕

អត្ថបទ៖ រក្សា