ស្មាតហ្វូន​ធន់​កណ្ដាល​ Huawei ទើប​ចេញ​ថ្មី តែ​កាមេរ៉ា​ភ្លោះ​មុខ-ក្រោយ!

  • 2018-03-11 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ប្រកាស​ចេញ​សា្មតហ្វូន​ ធន់​កណ្ដាល​ថ្មី​ម៉ូឌែល Y9 នៅ​ប្រទេស​ថៃ​ម្សិលមិញ។ ត្បិត​តែ​វា​ជា​ស្មាតហ្វូន​ថ្មី​មែន ប៉ុន្តែ​ការ​រចនា​រូបរាង​មិន​ខុស​ពី​សិស្ស​ច្បង Mate 10 Lite នោះ​ទេ។ យ៉ាង​ណា​មិញ​វា​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ​ទាំង​មុខ-ក្រោយ​តែ​ម្ដង។

Huawei Y9 បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ ៥,៩ អ៊ីញ​ប្រភេទ IPS LCD កម្រិត​បង្ហាញ​រូបភាព FHD(2160x1080 ភិចសែល) មាន​ថាមពល​ថ្ម​ទំហំ ៤០០០ មីលីអំពែ​ម៉ោង បំពាក់​បន្ទះ​ឈីប Kirin 659 ដើរ​ដោយ Android Oreo។

Huawei Y9 មាន RAM ទំហំ 3GB ម៉េម៉ូរី​ម៉ាស៊ីន 32GB (អាច​ថែម​ម៉េម៉ូរី​ក្រៅ​បាន​ដល់) កាមេរ៉ា​ភ្លោះ​មុខ​ទំហំ ១៣ មេហ្គា​មួយ​គ្រាប់​និង​មួយ​គ្រាប់​ទៀត​ទំហំ ២ មេហ្គេ។ ឯ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ ១៦ មេហ្គា​មួយ​គ្រាប់​និង​មួយ​គ្រាប់​ទៀត​ទំហំ ២ មេហ្គា។ Y9 មាន​បីពណ៌​គឺ ពណ៌​​ខ្មៅ ខៀវ និង​ពណ៌​មាស។

ចំពោះ​តម្លៃ​វិញ​វា​ខ្ទង់​ប្រមាណ​ជា ២៤៦ ដុល្លារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា