មួយ​​ឃ្លា​របស់​គ្រូ​អគ្គិសនី​ អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​បាល់ទាត់​ពេញ​ចិត្ត​ស្ដូក

  • 2018-03-12 04:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ វុទ្ធី​ គ្រូ​បង្វឹក​ក្រុម​អគ្គិសនី​កម្ពុជា​បាន​អះអាង​ថា ក្រុម​របស់​លោក​នៅ​តែ​​បន្ត​ផ្ដល់​ឱកាស​ឲ្យ​​យុវជន​បាន​លេង​ បើ​ទោះ​ចាញ់​ការ​ប្រកួត​ពីរ​លើក​ជាប់​ៗ​គ្នា​ក្នុង​លីគ​កំពូល​កម្ពុជា​ក្ដី។

លោក ប្រាក់ វុទ្ធី

​​គ្រូ​បង្វឹក​ក្រិត​ A-License ​​រូប​នេះ​បាន​និយាយ​ថា​ « អគ្គិសនី​មាន​ទិស​ដៅ​បណ្ដុះ​កូន​ខ្មែរ​។ ដូច្នេះ​មិន​ប្រើ​កីឡាករ​បរទេស​រហូត​តែ​ម្ដងបើ​ទោះ​ត្រូវ​ធ្លាក់​ទៅ​លីគ​ទី​២​ក៏ដោយ។ ថ្នាក់​ដឹក​នាំ​របស់​ក្លឹប​​ចង់​ឲ្យ​ប្រើ​យុវជន​លេង​ទីលាន​ឲ្យ​បាន​ច្រើន​ជាង​កីឡាករ​ចាស់»។

​​​គ្រូ​បង្វឹក​វ័យ​៤៨​ឆ្នាំ​បន្ថែម​ថា ប្រកួត​បន្ទាប់​ប៉ះ​ស្វាយរៀង​ក្រុម​របស់​លោក​នៅ​តែ​ប្រើ​កីឡាករ​យុវជន បើ​ទោះ​ចាញ់​ពីរ​ប្រកួត​ជាប់​ៗ​គ្នា​។ អគ្គិសនី​កម្ពុជា​បាន​ចាញ់​ធ្ងន់​ក​មែន​ទែន ​ពីរ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​គឺ​ចាញ់ វិសាខា ៤-០ និង​ចាញ់​ណាហ្គាវើល ៥-១ កាល​ពី​ចុង​សប្ដាហ៍​ រីឯ​ប្រកួត​បន្ទាប់​ត្រូវ​​ទៅ​ជួប​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ នា​ថ្ងៃ​ទី​១៨ ខែ​មីនា នៅ​ទឹក​ដី​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នា​វេលា​ម៉ោង ៦:០០​ នាទី​ល្ងាច​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី