ភ្ញាក់ផ្អើល! អ្នកសុំទាននៅរដ្ឋម៉ាឡេស៊ី មួយខែរកចំណូលបានខ្ទង់ពាន់ដុល្លារ

  • 2018-03-12 03:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គេហទំព័រ thecoverage របស់​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា អ្នក​សុំទាន​មួយ​ចំនួន​អាច​រក​ចំណូល​បាន ៧៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​រហូត​ដល់ ២ ៥០០ ដុល្លារ​ក្នុង​មួយ​ខែ។

បើ​ទោះ​បី​ជា​មាន​ការ​បង្ក្រាប​ពី​នាយកដ្ឋាន​រដ្ឋ Social Welfare Department (JKM) ក្តី អ្នក​សុំទាន​នៅ​ក្នុង​រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី តែង​ផ្លាស់ប្ដូរ​ទីកន្លែង​សុំទាន​របស់​ពួកគេ ឬ ចេញ​ប្រតិបត្តិការ​នៅ​ម៉ោង​ណា​មួយ​មិន​ទៀងទាត់​ឡើយ។ ទីតាំង​សំខាន់​បំផុត​របស់​ពួកគេ គឺ​ស្ថិត​នៅ​ម្តុំ​ភ្លើង​ស្តុប​ត្រង់​ចំណុច​ប្រសព្វ​គ្នា​ក្នុង​ទីក្រុង ដែល​មាន​ភាព​មមាញឹក​ខ្លាំង។

មន្រ្តី​ប៉ូលិស JKM លោក Normawarni Mahat បាន​និយាយ​ថា «ពួកគេ​ធ្វើ​សកម្មភាព​នៅ​ក្បែរ​ភ្លើង​ស្តុប ព្រោះ​ពួកគេ​អាច​រក​លុយ​បាន​ច្រើន នៅ​ពេល​ភ្លើង​ក្រហម ហើយ​ងាយ​ស្រួល​រត់​គេច​ខ្លួន នៅ​ពេល​ឃើញ​រថយន្ត​ប៉ូលិស ដែល​មិន​អាច​តាម​ទាន់​ពួកគេ​ឡើយ ដោយសារតែ​ការ​កក​ស្ទះ​ចរាចរណ៍»។

លោក Mahat បាន​បន្ថែម​ថា អ្នក​សុំទាន​ជា​ច្រើន ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​រក​ចំណូល​រហូត​ដល់​ទៅ ៧៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឬ ២ ៥០០ ដុល្លារ​ក្នុង​មួយ​ខែ៕

ចុច​អាន៖

ប្រភព៖ Thecoverage   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី