ធៀប​គុណភាព​កាមេរ៉ា Pixel 2 XL និង Galaxy S9+ បាន​ដឹង​ខ្លាំង​ជាង​គ្នា​ម្យ៉ាង​ម្នាក់

  • 2018-03-12 13:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ការ​វិវត្ត​ន៍​នៃ​កាមេរ៉ា​លើ​ស្មាតហ្វូន Galaxy S9+ របស់​ក្រុមហ៊ុន SAMSUNG ឆ្នាំ​នេះ ធ្វើ​បាន​ល្អ​ជាង​មុន​​រហូត​ឆក់​តំណែង​លេខ ១ មាន ៩៩ ពិន្ទុ ឈរ​លើ​ត្រកូល Pixel មាន​ត្រឹម​តែ ៩៨។ យ៉ាងណាមិញ​ដើម្បី​ឲ្យ​ដឹង​ស​ខ្មៅ ​ថ្ងៃ​នេះ​ក្រុម​ការងារ SuperSaf បាន​លើក​យក​ស្មាតហ្វូន​ទាំង ២ មក​ប្រៀបធៀប​គ្នា លើ​សមត្ថភាព​កាមេរ៉ា​ទាំង​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ។

គូស​បញ្ជាក់​ថា S9 Plus ប្រើ​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ 12+12MP អម​មុខងារ​ទប់​លំនឹង OIS និង 2x Optical Zoom ហើយ​កាមេរ៉ា​មុខ 8MP បន្សំ​ប្រព័ន្ធ Autofocus។ ក្រឡេក​ទៅ​គូ​ប្រជែង Pixel 2 XL មាន​ត្រឹម​មួយ​គ្រាប់​នៅ​ខាង​ក្រោយ​ទំហំ 12.2MP និង​ខាង​មុខ 8MP។

សរុប​លទ្ធផល​ជា​រួម​ សម្រាប់​ការ​ថត​សន្លឹក​ប្រភេទ​រូបភាព​ធម្មតា, Portrait និង​នៅ Low-light គុណភាព​រូប​ផ្តិត​ចេញ​ពី Pixel 2 XL អាច​និយាយ​ថា​ធ្វើ​បាន​ល្អ​ជាង Galaxy S9 Plus។ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ Optical Zoom គុណភាព​រូប​ចាប់​ចុះ​អន​ថយ​លើ​ត្រកូល Pixel ដោយ​លេច​ចេញ​គ្រាប់ Noise ច្រើន ចាញ់​ត្រកូល Galaxy របស់ SAMSUNG។ ចំណុច​នេះ​ហើយ​ដែល​ក្រុម​ការងារ DxOMark ហ៊ាន​ឲ្យ​ពិន្ទុ​ដល់ ១០៤ យក​ឈ្នះ ៩៩ លើ Pixel 2 XL។​

ក្រឡេក​ទៅ​ការ​ថត​វីដេអូ​ មិន​ថា​ការ​ស្រូប​សំឡេង​ និង​មុខងារ Slow-mo យើង​អាច​ឲ្យ​ពិន្ទុ​ខ្ពស់​ទៅ​លើ Galaxy S9+ គ្រាន់​មាន​ចំណុច​មួយ​ដែល​ស្មាតហ្វូន​ជំនាន់​ក្រោយ​នេះ​ចាញ់​គេ គឺ​ការ​ទប់​លំនឹង Stabilization ធ្វើ​មិន​បាន​ល្អ​ដូច​ស្មាតហ្វូន Google ឡើយ។៕

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា