ផ្ដួល​ Stoke រួច​ Man City ត្រូវ​ការ​ឈ្នះ​២​ប្រកួត​ទៀត​ដើម្បី​លើក​ពាន​

  • 2018-03-13 01:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ​ Stoke City ២ ទល់​នឹង​ ០ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣០​។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រោង​ជើង​ឯក​ក្របខ័ណ្ឌ​បាល់​ទាត់​កំពូល​អង់គ្លេស។ Man City បច្ចុប្បន្ន​ឈរ​កំពូល​តារាង​ដាច់​ក្រុម​លេខ​២​ហៅ​លែង​ឭ​ចំនួន​១៦​ពិន្ទុ​ធ្វើ​ឲ្យ​ឱកាស​លើក​ពាន​របស់​ពួកគេ​កាន់តែ​កៀក​មែនទែន​ហើយ។

២​ប្រកួត​ដែល​នៅ​សល់​របស់​ក្រុម​លោក​ Pep Gaurdiola គឺ​ប៉ះ​ Everton នៅ​ថ្ងៃ​៣១ មិនា​ និង​ប៉ះ​ Manchester United នៅ​ថ្ងៃ​ទី​ ៧​មេសា៕

ប្រភព៖ Premier League   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម