Microsoft ចង់​​ប្រជែង​ Amazon មាន​គម្រោង​បើក Data Center នៅ​មជ្ឈិមបូព៌ា

  • 2018-03-15 03:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft កំពុង​រៀបចំ​គម្រោង​បើក Data Center (មជ្ឈមណ្ឌល​ទិន្នន័យ​) នៅ​តំបន់មជ្ឈិមបូព៌ានិង​ពង្រីក​ទៅ​អឺរ៉ុប ជា​ជំហាន​ប្រជែង​នឹង Amazon។ 

Data Center របស់ Microsoft នឹង​ស្ថិត​នៅ​ក្រុង អាប៊ូដាប៊ី​ និង​ឌូបៃ​ ​ប្រទេស​អារ៉ាប់រួម (United Arab Emirates) ហើយ​ផលិតផល​ប្រើ Cloud ដូចជា Azure, Office 365 និង Dynamics 365 នឹង​មាន​វត្តមាន​នៅ​ទីនោះ ក្នុង​ឆ្នាំ ២០១៩។

ឆ្នាំ​មុន​ Amazon បាន​ប្រកាស​ថា​ខ្លួន​នឹង​បើក​ Data Center នៅ​តំបន់​មជ្ឈិមបូព៌ាក្នុង​ប្រទេស​បារ៉ែន ឆ្នាំ​ ២០១៩។

Microsoft ក៏​មាន​គម្រោង​ពាំនាំ​បច្ចេកវិទ្យា Cloud ទៅ​ក្នុង​ប្រទេស​ស្វីស និង​ពង្រីក​ទៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ​។ 

"យើង​មើល​ឃើញ​ឱកាស​ដ៏​ធំ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និងអាហ្វ្រិក​សម្រាប់​បច្ចេកវិទ្យា Cloud នឹង​ក្លាយ​ជា​គន្លឹះ​សំខាន់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក៏​ដូចជា​ផ្ដល់​ដំណោះស្រាយ​ដល់​ផ្នែក​អប់​រំ និង​ថែទាំ​សុខភាព"។ លោក Samer Abu-Ltaif ​ប្រធាន Microsoft ប្រចាំ​តំបន់​។

Middle East សំដៅ​លើ​តំបន់​មាន​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​អាស៊ី​ភាគ​និរតី និង​មាន​ផ្នែក​ខ្លះ​នៃអាហ្វ្រិក​ខាងជើង​។ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម