ដឹង​កាលបរិច្ឆេទ​បើក​ព្រឹត្តិការណ៍​ធំ WWDC របស់ Apple ឆ្នាំ​នេះ​ហើយ

  • 2018-03-14 12:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍ Worldwide Developers Conference របស់​ក្រុមហ៊ុន Apple នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចន្លោះ​ថ្ងៃ​ទី ៤ ដល់ ៨ ​មិថុនា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង San Jose ដែល​ប្រមូល​ផ្តុំ​អ្នក​អភិវឌ្ឍ​កម្មវិធី​រាប់ពាន់​នាក់​ជុំវិញ​ពិភពលោក។

ឆ្នាំ​ទៅ​ព្រឹត្តិការណ៍​ដដែល​នេះ បាន​ដាក់​បង្ហាញ​នូវ​ឧបករណ៍ HomePod, iMac Pro, iOS 11 និង iPad Pro 10.5 អ៊ីញ បន្សំ​ប្រព័ន្ធ​ប្រតិបត្តិ macOS High Sierra, watchOS 4 និង​មុខងារ ARKit។​ ដោយ​ឡែក​ក្នុង​ឆ្នាំ ២០១៨ គេ​រំពឹង​ទុក​ក្រុមហ៊ុន​លោក Tim Cook ក៏​នឹង​បង្ហាញ​តម្រុយ​ខ្លះៗ​ជុំវិញ​ប្រព័ន្ធ iOS 12 ក៏​ដូច​ជា iPad និង MacBooks ជំនាន់​ធូរ​ថ្លៃ ដូច​ចចាមអារ៉ាម​បាន​លេច​ធ្លាយ​ពី​សព្វដង។

យ៉ាងណាមិញ​សម្រាប់ iOS ជំនាន់​ក្រោយ ថ្វី​បើ​អាច​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ WWDC ដូច​ឆ្នាំ​ទៅ ប៉ុន្តែ​ការ​ប្រើប្រាស់​ជា​សាធារណៈ​នឹង​ត្រូវ​ពន្យារពេល​ដល់​ចុង​ឆ្នាំ​ជាមួយ iPhone ថ្មី​ឬ​ទុក​ដល់ ២០១៩ ជាមួយ​ការ​កែប្រែ​ផ្ទៃ Homescreen ដ៏​ថ្មី​ស្រឡាង គ្រាន់​ថា​ក្រុម Developer អាច​មាន​សិទ្ធ​ប្រើប្រាស់​មួយ​ភាគ​តូច​នា​អំឡុង​ខែ​មិថុនា​នោះ​ផ្ទាល់​តែ​ម្តង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា