Google លេង​ធម៌ក្តៅ​ នឹង​បិទ​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​​ទាំង​អស់​ពី Cryptocurrency និង ICOs

  • 2018-03-15 04:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ប្រកាស​នឹង​បិទ​ពាណិជ្ជកម្ម ដែល​ផ្សព្វផ្សាយ​ពី Cryptocurrency និង Initial Coin Offerings (ICOs) ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មិថុនា​នេះ​ទៅ​ ក្រោម​កំណែទម្រង់​គោលការណ៍​ថ្មី​។ 

ក្រុមហ៊ុន​​បញ្ជាក់​ថា ​នេះ​ក៏​រួម​បញ្ចូល​ទាំង​ផលិតផល​ដទៃ​ទៀត មាន​ហានិភ័យ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ផង​ដែរ​។ 

បច្ចុប្បន្ន ក្រោយ​វាយ​បញ្ចូល​ពាក្យ Bitcoin ក្នុង​ប្រអប់​ស្រាវជ្រាវ Google ពាណិជ្ជកម្ម​ទាក់ទង​ការ​ទិញ Cryptocurrency បង្ហាញ​នៅ​ផ្នែក​ខាងលើ​លទ្ធផល​ស្រាវជ្រាវ​។ ​វា​នឹង​ផ្លាស់ប្ដូរ ពេល​គោលការណ៍​ថ្មី​អនុវត្ត​។ 

មិនមែន​មាន​តែ Google នោះ​ទេ កាល​ពី​ខែ​មករា Facebook ក៏​បាន​បិទ​ពាណិជ្ជកម្ម​ទាក់ទង​នឹង Cryptocurrency ផង​ដែរ​។ 

Google ក្នុង​ឆ្នាំ ២០១៧ បាន​បិទ​ពាណិជ្ជកម្ម​ចំនួន ៣.២ ពាន់​លាន ដែល​បំពាន​គោលការណ៍​របស់​ខ្លួន​។ 

"ការ​ពង្រឹង​បទពិសោធន៍​ពាណិជ្ជកម្ម​លើ​គេហទំព័រ ទោះ​ជា​ត្រូវ​បិទ​ចោល​មួយ​ចំនួន ក៏​នៅ​តែ​ជា​ជម្រើស​ចម្បង​សម្រាប់​យើង​"។ លោក Scott Spencer នាយក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ Google បាន​បញ្ជាក់​៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម