Courtois៖ ខ្ញុំ​មិន​នឹកស្មាន Messi​ស៊ី​បាល់​អ៊ីចឹង​សោះ វា​ជា​កំហុស​ខ្ញុំ

  • 2018-03-15 02:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ Thibaut Courtois របស់​ Chelsea បាន​បង្ហាញ​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ក្នុង​កីឡដ្ឋាន Nou Camp ដោយ​សាង​កំហុស​ឲ្យ Lionel Messi  ទាត់​ចូល​ប្រឡោះ​ជើង​ដល់​ទៅ​ពីរ​គ្រាប់។

នៅ​គ្រាប់​ទី​មួយ Messi បាន​ប្រើ​ភាព​ឆ្លាតវៃ​របស់​ខ្លួន​មិន​គួរ​ឲ្យ​ជឿ ទាត់​បញ្ចូល​ទី​តាម​ប្រឡោះ​ជើង Courtois ស្របពេល​បាល់​សឹង​តែ​អស់​មុំ​ទាត់​​ទៅ​ហើយ។ ខណៈ​គ្រាប់​ទី​ពីរ កីឡាករ​អាហ្សង់ទីន​នៅ​អាច​​​ទាត់​ចូល​ប្រឡោះ​ជើង​ដដែល ធ្វើ​ឲ្យ​អ្នក​ចាំទី​សញ្ជាតិ​បែលហ្ស៊ិក​ឈឺ​ចិត្ត​ជា​ខ្លាំង។ ក្រៅ​ពី​គ្រាប់​របស់ Messi កីឡាករ  Dembele ក៏​រក​បាន​១​គ្រាប់​ដែល ដូច្នេះ​ជួយ​ឲ្យ Barca ឈ្នះ Chelsea ទាំង​ពីរ​ជើង ៤-១។

ចប់​ការ​ប្រកួត Courtois បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ថា៖ "ខ្ញុំ​មិន​នឹង​ស្មាន Messi ទាត់​មក​ប្រឡោះ​ជើង​​ទេ​ ហើយ​ខ្ញុំ​ពិត​បិទ​ជើង​​ជា​យឺត​ខ្លាំង​ណាស់ ដូច្នេះ​នោះ​គឺ​ជា​កំហុស​​មួយ​របស់​ខ្ញុំ។ Barca រក​គ្រាប់​បាល់​បាន​​ដោយ​សារ​កំហុស​ពួក​យើង។ ខ្ញុំ​គិត​ថា​ភាគ​ច្រើន​ជា​កំហុស​រៀង​​ៗ​ខ្លួន​របស់​ពួក​យើង​ដែល​នាំ​ឲ្យ​បរាជ័យ"។

​​ Courtois បន្ត​ថា៖ "ខ្ញុំ​​ធ្លាប់​លេង​ជាមួយ Messi ច្រើន​ដង​ណាស់ និង​ធ្លាប់​បិទ​មិន​ឲ្យ​ទាត់​ចូល​ប្រឡោះ​ជើង​ជា​ច្រើន​ដង។ សម្រាប់​អ្នក​ចាំទី​​ដូច​ខ្ញុំ​ ត្រឹម​ពីរ​ម៉ែត្រ​ឲ្យ​គេ​ស៊ុត​ចូក វា​គឺ​ជា​ចំណុច​អន់​បំផុត​របស់​ខ្ញុំ"៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី