នរណា​​ស័ក្ដិសម​ជំនួស ទិត្យ ឌីណា និង ពលរដ្ឋ បើ​​មិន​មែន ធារី និង​​គ្មាន គួច សុកុម្ភៈ?

  • 2018-03-15 07:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ត្រូវ​​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ អាហ្វហ្គានីស្ថាន ​នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍ AFC Sian Cup 2019 ​នៅ​ទឹក​ដី​របស់​អាហ្វហ្គានីស្ថាន​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨។ ទាក់​ទង​ការ​ប្រកួត​ដោយ​គ្មាន​​តារា​ឆ្នើម ទិត្យ ឌីណា និង​ច្រឹង ពលរដ្ឋ តើ​កីឡាករ​រូប​ណា​ស័ក្តិ​សម​ជំនួស​បំផុត?​

លោក ប្រាក់ សុវណ្ណារ៉ា

ទាក់​ទង​​ការ​ជ្រើស​រើស​របស់​លោក​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គ្មាន​ខ្សែ​បម្រើ​កណ្ដាល​ ទិត្យ ឌីណា របស់​ក្រុម​ប៉ូលិស ​ស្រប​ពេល ច្រឹង ពលរដ្ឋ ​ក៏​ត្រូវ​ទទួល​ការ​ព្យាបាល​របួស​មិន​អាច​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​បាន ជា​មួយ​គ្នា​នោះ​​ក៏​គ្មាន​វត្តិមាន គួច សុកុម្ភៈ ដែរ​។ ចំណុច​នេះ​ត្រូវ​បាន​​​អតីត​គ្រូ​បង្វឹក​បឹង​កេត​រូប​នេះ​បញ្ជាក់​ថា​ លោក​មើល​ឃើញ​ខ្សែ​បម្រើ​កំពុង​ឡើង​ជើង​ពីរ​រូប​អាច​ជំនួស​​តំណែង ទិត្យ ឌីណា បាន​យ៉ាង​ល្អ​គឺ សុខ ហៀង និង​ ម៉ាត់ នូរុណ។

ចំណែក​​អ្នក​ដែល​លោក​គិត​ថា អាច​ជំនួស​តួនាទី​របស់​ ច្រឹង ពលរដ្ឋ គឺ អ៊ន ចាន់​ប៉ូលីន។ ​ជុំ​វិញ​ការ​ជ្រើស​រើស​កីឡាករ​ចូល​ជម្រើស​ជាតិ​លើក​នេះ​លោក ប្រាក់ សុវណ្ណារ៉ា បាន​បន្ថែម​ថា លោក​រើស​យក​កីឡាករ​ល្អ​បំផុត​ចំនួន ១១ នាក់​ដែល​អាច​បាន​លេង​លើ​ទីលាន និង ៣ នាក់​សម្រាប់​ទុក​បម្រុង។ ចំពោះ​កីឡាករ​ផ្សេង​ៗ លោក​រើស​ចូល​ក្នុង​ន័យ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ៗ​បាន​ជាប់​ជម្រើស​ជាតិ​ប៉ុណ្ណោះ។

មុន​ការ​​ប្រកួត​តទល់​ជា​មួយ​អាហ្វហ្គានីស្ថាន កម្ពុជា​​ត្រូវ​ប្រកួត​ជា​មួយ​ឡាវ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នៅ​ទឹក​ដី​ឡាវ នា​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ ៕

ក្រុម​ជម្រើសជាតិ​ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី