ចេញ​ហើយ​តម្លៃ Huawei P20 Lite ថោក​ជាង iPhone X ពាក់​កណ្តាល

  • 2018-03-15 11:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ថ្ងៃ​ទី ២៧ មីនា​របស់​ក្រុមហ៊ុន Huawei នៅ​មិន​ទាន់​មក​ដល់​ទេ តែ​បើ​ក្រឡេក​ទៅ​មើល​ទីផ្សារ​ប្រទេស​ប៉ូឡូញ ក៏​មាន​បើក​ឲ្យ Pre-Oder ស្មាតហ្វូន Huawei P20 Lite ជា​ហូរហែ។ ស្ថិត​ក្នុង​តម្លៃ​ប្រមាណ ៤៧០ ដុល្លារ តួ​ខ្លួន​កាត់​តាម iPhone X បេះ​ដាក់ ដោយ​ខុស​ត្រង់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​តួ​ក្រោយ​ម៉ាស៊ីន។​

P20 Lite ឆ្នាំ ២០១៨ បំពាក់​នូវ​ឈីប Krin 659 អម GPU Mali-T830 MP2 និង​មាន RAM 4GB/64GB ROM បន្ថែម​ការ​ភ្ជាប់​អេក្រង់​ឆក​កណ្តាល​ទំហំ ៥,៨៤ អ៊ីញ កម្រិត FullHD+ (២ ២៨០ x ១ ០៨០ ភីកសែល)។ ដំណើរការ​លើ Android 8.0 Oreo មាន​កាមេរ៉ា​ក្រោយ​ភ្លោះ ១៦+២ MP និង​ខាង​មុខ 16MP ហើយ​ថាមពល​ថ្ម ៣ ០០០mAh។

ស្មាតហ្វូន​ធន់​កណ្តាល​របស់ Huawei ក៏​គាំទ្រ​ប្រព័ន្ធ​អ៊ីនធឺណិត 4G LTE, NFC, GPS (A-GPS/GLONASS) ហើយ​មាន​វិមាត្រ​ខ្លួន ១៤៩ x ៧១,៣ x ៧,៤ មិល្លីម៉ែត្រ ដោយ​ទម្ងន់​ខ្លួន​ស្រាល​ល្មម​ត្រឹម ១៤៥ ក្រាម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា