មកស្គាល់អតីតសង្សាររបស់តួឯក​ប្រុស​ក្នុង​រឿង​ "បុព្វេសន្និវាស" ទាំងអស់គ្នា

  • 2018-03-15 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាប្រុស Pope Thanawat ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ ឃុន​មឿង​ កំពុង​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ ពេល​សម្ដែង​ក្នុង​រឿង​ភាគ​បុរាណ​ថៃ "បុព្វេសន្និវាស”។

តាម​រយៈ​សមត្ថភាព​សម្ដែង​ អត្តចរិត​នៃ​តួ ក៏​ដូចជា​មុខមាត់​រូបរាង​របស់​ Pope បាន​ធ្វើឲ្យ​នារីៗ​ជា​ច្រើន​ចាប់អារម្មណ៍​ អត់​ទ្រាំ​មិន​លង់​ស្នេហ៍​មិន​បាន។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ តួ​ឃុនមឿន​រូប​នេះ​ នៅ​មិនទាន់​មាន​គូ​គាប់​នៅ​ឡើយ​ទេ។

ប៉ុន្តែ​តាម​ពិត​ទៅ​ ពី​មុន​ប្រុស​សង្ហា​អាយុ​ ៣៥​ឆ្នាំ​រូបនេះ​ ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ស្រី​ម្នាក់​ដែរ។ នារី​ម្នាក់​នោះ​គឺ​ June Teeratee ដែល​ជា​ពិធីការិនី​របស់​កម្មវិធី​ Strawberry Cheesecake។ ស្នេហា​របស់​អ្នក​ទាំង​ ២​មាន​អាយុ​កាល​ជាង​ ២​ឆ្នាំ​ ប៉ុន្តែ​ក្រោយ​មក​ក៏​ឈាន​ដល់​ផ្លូវ​បែក​វិញ។

June Teeratee

នា​ពេល​បច្ចុប្បន្ន​ Pope នៅ​មិន​ទាន់​មាន​ម្ចាស់​បេះ​ដូង​នៅ​ឡើយ​ ស្រប​ពេល​ការងារ​ថត​មាន​ជា​ហូរហែ ហើយ​សំខាន់​លោក​ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​ធម្មតា​ដែរ៕

ចុចអាន៖

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី