ឃើញគេប្រើទូរសព្ទម៉ូដែលចាស់ កុំអាលវាយតម្លៃ មានហេតុផលច្រើនជាងលុយ
- 2018-03-16 02:04:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញគេប្រើទូរសព្ទម៉ូដែលចាស់ កុំអាលវាយតម្លៃ មានហេតុផលច្រើនជាងលុយ
ចន្លោះមិនឃើញ
ឃើញមិត្តភក្ដិ ឬអ្នកនៅជុំវិញខ្លួននៅប្រើទូរសព្ទម៉ូដែលចាស់ កុំអាលវាយតម្លៃ ពិតណាស់អ្នកខ្លះអាចខ្វះថវិកា ឬមិនចង់ខ្ជះខ្ជាយថវិកាលើទូរសព្ទម៉ូដែលថ្មី ឯខ្លះទៀត ចាំមើលទូរសព្ទបំពាក់បច្ចេកវិទ្យាត្រូវចិត្ត។
ការផ្លាស់ប្ដូរទូរសព្ទមានការធ្លាក់ចុះ។ ជាធម្មតាអតិថិជនទិញម៉ូដែលថ្មីរាល់ ២០ ខែម្ដង ខណៈបច្ចុប្បន្ន ការទិញមានរយៈពេលដល់ទៅ ២៩ ខែម្ដង។ នេះកើតឡើងក្នុងចក្រភពអង់គ្លេសតាំងពី ២០១៣ ផ្អែកលើហាងលក់រាយ Dixons Carphone។
បច្ចុប្បន្នទូរសព្ទម៉ូដែលថ្មីៗ មិនសូវមានការផ្លាស់ប្ដូរធំធេងនោះទេ ជាពិសេស iPhone ហើយអ្នកត្រូវចំណាយដល់ទៅជិតរាប់រយដុល្លារបន្ថែម ពីការលក់ទូរសព្ទចាស់។ អ្នកខ្លះនៅប្រើស្មាតហ្វូនរយៈពេលដល់ទៅ ៤ ឬ ៥ឆ្នាំ ដោយយល់ថាបច្ចេកវិទ្យាមិនសូវប្លែកខ្លាំង ហើយប្រើត្រឹមការហៅចេញ ចូល ប្រើអ៊ីនធឺណិតស្រាវជ្រាវ Facebook WhatsApp និងYouTube។
ហេតុផលពីក្រោយការទិញស្មាតហ្វូនថ្មី អាចមានពីរករណី៖
១. អ្នកប្រើប្រាស់ចង់បានកាមេរ៉ាគុណភាពល្អ មុខងារការពារជ្រាបទឹក អេក្រង់ធំ កម្មវិធីល្អ និងថ្មប្រើបានយូរ។
២. ទូរសព្ទចាស់ខូច ថ្មប្រើមិនបានយូរ ឬបែកអេក្រង់ ខណៈតម្លៃអេក្រង់ចង់ថ្លៃជាងទូរសព្ទចាស់នោះទៀត។
បច្ចេកវិទ្យាខាងលើ សឹងតែមានលើគ្រប់ស្មាតហ្វូននាពេលបច្ចុប្បន្នទៅហើយ រួមបន្ថែមទាំងមុខងារស្កេនក្រយៅដៃ ស្កេនប្រស្រីភ្នែក ស្កេនមុខ កាមេរ៉ាភ្លោះ រួមទាំងមុខងារបន្ទាប់បន្សំផ្សេងៗទៀត ទាក់ទងនឹង Hardware ក្នុងការបង្កើនល្បឿនប្រើប្រាស់។
នេះនឹងធ្វើឲ្យចំណង់ផ្លាស់ប្ដូរស្មាតហ្វូនថ្មី សម្រាប់អ្នកទើបនឹងទិញស្មាតហ្វូន បាន ១ ឬ ២ ឆ្នាំ មានការធ្លាក់ចុះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ