លក់ឡានកុំឲ្យខាតច្រើន ទាល់ដឹងគន្លឹះប៉ុន្មានចំណុចនេះ
- 2018-03-16 02:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់ឡានកុំឲ្យខាតច្រើន ទាល់ដឹងគន្លឹះប៉ុន្មានចំណុចនេះ
ចន្លោះមិនឃើញ
រថយន្តដែលអ្នកទិញប្រើមួយរយៈ ហើយចង់លក់ចេញប្ដូរស៊េរីថ្មី ឬតម្រូវការលុយប្រើប្រាស់ជាក់ស្ដែង អ្នកប្រាកដជាចង់បានតម្លៃខ្ពស់ ដោយមិនចង់ខាតច្រើននោះទេ។
បើពឹងលើឈ្មួញកណ្ដាលជួយលក់ គេនឹងផ្តល់កម្រៃទាបដើម្បីបានចំណេញ ក្នុងការលក់បន្ត។ ចុះបើអ្នកចង់លក់ផ្ទាល់តែម្ដង អាចសាកល្បងគន្លឹះទាំងនេះ ជួយបានច្រើនក្នុងការលើកតម្លៃរថយន្តមួយទឹក របស់អ្នក។
អ្នកមានជម្រើសច្រើន ដូចជាសរសេរផ្លាកបិទខាងមុខរថយន្ត ផ្សព្វផ្សាយតាមកាសែត ឬតាមគេហទំព័រ។
ជាការល្អ អ្នកគួរជ្រើសរើសគេហទំព័រមានអ្នកចូលមើលច្រើន ដោយប្រហែលជាត្រូវចំណាយប្រាក់ខ្លះ តែអាចបង្កើនតម្លៃរថយន្ត និងឱកាសលក់ចេញបានខ្ពស់។
ពេលនរណាម្នាក់ទាក់ទងមកកាន់អ្នក ពួកគេប្រាកដជាមានសំនួរច្រើនណាស់ ដូច្នេះអ្នកត្រូវដឹងព័ត៌មានពីរថយន្តអ្នកឲ្យបានកាន់តែច្រើន កាន់តែល្អ ដូចជាប្រភេទម៉ាស៊ីន ចំនួនគីឡូម៉ែត្របានប្រើប្រាស់ ទំហំ មុខងារសុវត្ថិភាព កង់រថយន្ត និងព័ត៌មានជាច្រើនទៀត។ បើរថយន្តមានបញ្ហា អ្នកគួរជួសជុលចេញ។
អ្នកគួរធ្វើការស្រាវជ្រាវតម្លៃរថយន្ត លក្ខណៈសម្បត្តិ និងឆ្នាំស្រដៀង ឬដូចនឹងរថយន្តអ្នក។ បើឃើញថា រថយន្តអ្នកមានលក្ខណៈសម្បត្តិច្រើនជាង អ្នកអាចបង្កើនតម្លៃបាន។ ពួកគេនឹងមិនទិញរថយន្តអ្នកទេ បើតម្លៃរថយន្តថ្លៃ ខណៈលក្ខណៈសម្បត្តិ និងគុណភាពទាបជាងរថយន្តមានលើទីផ្សារ។
អ្នកគួរចំណាយថវិកាមួយភាគទៀត ធ្វើការលាងសម្អាតរថយន្ត ទាំងក្នុង និងក្រៅ ដើម្បីលុបបំបាត់ក្លិន និងភាពកខ្វក់។ រូបរាងជាចំណុចទាក់ចិត្តដំបូង ពេលអតិថិជនឃើញរថយន្តអ្នក។
រថយន្តមួយទឹកបង្ហាញលើអ៊ីនធឺណិត ជាមួយនឹងរូបភាពជាច្រើន ធ្វើឲ្យអតិថិជន ងាយស្រួលសម្រេចចិត្តដំណាក់កាលដំបូង។
អ្នកគួរធ្វើការថតរូប ទាំងផ្នែកខាងក្នុង និងខាងក្រៅ ក៏ដូចជាសមាសធាតុរថយន្តសំខាន់ៗផ្សេងទៀត ធ្វើយ៉ាងណា ឲ្យអតិថិជនមានចំណេះគ្រប់គ្រាន់វាយតម្លៃគុណភាពរថយន្តអ្នក។
អ្នកអាចសរសេរបរិយាយ លើលក្ខខណ្ឌទូទៅមួយចំនួន ដែលប្រហែលជាអតិថិជនអាចនឹងសួរ ដូចជា ឆ្នាំផលិតម៉ូដែលចំនួនគីឡូម៉ែត្របានប្រើប្រាស់ ប្រភេទសាំង ឬម៉ាស៊ូត តម្លៃ បញ្ហាតិចតួច និងលេខទូរសព្ទសម្រាប់ទំនាក់ទំនង។
ក្នុងការលក់រថយន្តទៅឲ្យអ្នកដទៃ អ្នកត្រូវត្រៀមឯកសារស្របច្បាប់ពាក់ព័ន្ធនឹងរថយន្តអ្នកទាំងអស់ ដូចជាពន្ធជាដើម។
ជាធម្មតា ការបង់ប្រាក់គឺផ្ទេរដោយផ្ទាល់ជាសាច់ប្រាក់សុទ្ធ ឬប្រើគណនីធនាគារ ដោយផ្លាស់ប្ដូរជាមួយឯកសារផ្ទេរត្រឹមត្រូវ។
អ្នកប្រហែលជាអាចស្មុគស្មាញច្រើន ពេលចរចាលក់រថយន្តជាមួយមនុស្សមិនស្គាល់។ ដូច្នេះ អ្នកគួរហៅពួកគេ ពិភាក្សានៅកន្លែងសាធារណៈ ដោយមានវត្តមានមិត្តភក្ដិអ្នកម្នាក់ ហើយបើពួកគេចង់សាករថយន្ត អ្នកគួរទៅជាមួយ ហើយគួរមានរបស់ធានាខ្លះ ដូចជាអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ ដើម្បីការពារហានិភ័យកើតឡើងផ្សេងៗ។
ពេលរថយន្តអ្នកបានលក់ចេញ អ្នកគួរបិទពាណិជ្ជកម្មផ្សព្វផ្សាយរថយន្តអ្នក ឬកែប្រែព័ត៌មានថាបានលក់។ ហើយត្រូវប្រាកដថា គ្រប់សេវាអ្នកបានប្រើជាមួយរថយន្តនោះ បានលុបបំបាត់ចោល ដូចជាធានារ៉ាប់រងជាដើម ដើម្បីកុំឲ្យឈឺក្បាលពេលក្រោយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ