អស់​ពី​មាន​រឿង​នឹង T.O.P ឥឡូវ ​Seo Hee ល្បីមានស្នេហាជាមួយតារារបស់​ SM ទៀត

  • 2018-03-16 02:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងាត់​ព័ត៌មាន​មួយ​រយៈ​ ពេល​នេះ​ Han Seo Hee តារា​ចំណូល​ថ្មី​របស់​ផលិត YG បាន​លេច​មុខ​ជា​ថ្មី​ ជាមួយ​ដំណឹង​ស្នេហា​ទៀត​ហើយ។

បើ​ទោះ​មិនទាន់​បង្ហាញ​មុខ​ជា​តារា​ស្រី​ជា​ផ្លូវការ​ក៏​ដោយ​ ប៉ុន្តែ​ Han Seo Hee ត្រូវ​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ស្គាល់​ស្ទើរ​គ្រប់​គ្នា​ ដោយ​សារ​រឿង​អាស្រូវ​ស្នេហា​ និង​សេព​គ្រឿង​ញៀន​ជាមួយ​ T.O.P។ តាំង​ពី​ពេល​នោះ​មក​ នាង​តែង​បង្ហាញ​មុខ​ជា​រឿយៗ​លើ​បណ្ដាញ​សង្គម​ ហើយ​តែង​បង្ក​ការ​ភ្ញាក់​ផ្អើល​គ្រប់​ពេល​ ដូចជា​ព្យាយាម​ហែក​កេរ្តិ៍​ T.O.P និង​មាន​ជម្លោះ​ជាមួយ​អ្នក​គាំទ្រ​ក្រម​ចម្រៀង​ល្បី​មួយ​ចំនួន។

ដោយ​ឡែក​ថ្មីៗ​នេះ​ Seo Hee បាន​វិល​មក​ជាថ្មី​ ក្រោយ​ពាក្យ​ចចាមអារ៉ាម​ល្បី​ថា​ នាង​កំពុង​ទាក់ទង​ជាមួយ​តារា​ចម្រៀង​របស់​ផលិតកម្ម​ SM។ បុរស​ម្នាក់​នោះ​គឺ​ Taeil ដែល​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​ NCT។

ជុំវិញ​រឿង​រ៉ាវ​នេះ​ដែរ តារា​ស្រី​វ័យ​ក្មេង​រូបនេះ​ បាន​បង្ហោះ​រូប​សារ​ឆ្លើយឆ្លង​ ១ កាល​ពី​ថ្ងៃទី​ ១៣ ខែមីនាកន្លងទៅ នៅពេល​ដែល​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ម្នាក់​សួរ​ថា​ តើ​នាង​ពិតជា​ទាក់ទង​គ្នា​ជាមួយ​ Taeil (សមាជិក​ NTC) មែន​ឬយ៉ាងណា? ហើយ​នាង​បាន​ឆ្លើយ​តប​ ថា​ជា​ការ​យល់​ច្រឡំ។

នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ អ្វី​គ្រប់​យ៉ាង​មិនមែន​ជា​ការពិត​ ក្រោយ​មាន​ការ​បកស្រាយ​ភ្លាមៗ​ពី​ខាង​សាមីខ្លួន។ ម្យ៉ាង​នាង​ក៏​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម