តើគួរជួយនរណាមុនគេ? ចម្លើយរបស់អ្នក នឹងបង្ហាញលទ្ធផលមិនគួរឲ្យជឿ

  • 2018-03-16 06:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូ​ទៅ ជម្រើស​របស់​មនុស្ស​ម្នាក់​ៗ​តែង​តែ​បង្ហាញ​ពី​ចរិត​លក្ខណៈ​ពី​ខាង​ក្នុង​របស់​ពួក​គេ ជា​ពិសេស​នៅ​ពេល​ពិបាក​បំផុត។ ខាង​ក្រោម​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​ចរិត​លក្ខណៈ​របស់​អ្នក ដោយ​គ្រាន់​តែ​ជ្រើស​រើស​នរ​ណា​ម្នាក់ ដែល​អ្នក​នឹង​ជួយ​មុន​គេ​ក្នុង​ចំណោម​ទាំង ៤ នាក់​នេះ ៖

១. គ្រូពេទ្យស្រី

គ្រូ​ពេទ្យ​ស្រី​ក្នុង​រូប​នេះ មិន​ត្រូវ​ការ​គេ​ជួយ​ជា​ចាំ​បាច់​បំផុត​នោះ​ទេ។ ប្រសិន​បើ​អ្នក ជ្រើស​រើស​ថា​នឹង​ជួយ​គ្រូ​ពេទ្យ​នេះ​មុន​គេ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ភាព​សប្បាយ​រីករាយ​ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ។ នេះ​ក៏​ដោយ​សារ​តែ​អ្នក មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​បញ្ហា​ធ្ងន់​ធ្ងរ ដោយ​អ្នក​មាន​ភាព​សុទិដ្ឋិនិយម​ចំពោះ​ធម្មជាតិ​ថា អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​នឹង​ល្អ​ប្រសើរ​ឡើង។ លើស​ពី​នេះ​ទៀត អ្នក​តែង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ពេល​វេលា​លំបាក​ៗ​ក្នុង​ជីវិត​នឹង​រសាយ​បាត់​ទៅ​ក្នុង​រយៈ​ពេល​ខ្លី​ផង​ដែរ។

២. បុរស​កាន់​ឈើច្រត់

ប្រសិន​បើ​អ្នក នឹង​ជួយ​បុរស​កាន់​ឈើ​ច្រត់​មុន​គេ​នោះ​មាន​ន័យ​ថា អ្នក​គឺ​ជា​មនុស្ស​មាន​ភាព​ជា​មេដឹកនាំ​ពី​កំណើត។ ការ​ជួយ​បុរស​នេះ គឺ​ជា​អាទិភាព​របស់​អ្នក​ព្រោះ​អ្នក​ដឹង​ថា​បុរស​នេះ​កំពុង​ព្យាយាម​ដើរ​ដោយ​ខ្លួន​ឯង ទោះ​បី​ជា​ពិការ​ជើង​ម្ខាង​ក៏​ដោយ។ អ្នក​គឺ​ជា​មនុស្ស​មាន​ភាព​ស្រឡាញ់​ធម្មជាតិ ដោយ​សម​ហេតុ​សមផល និង​ផ្ដោត​ខ្លាំង​ទៅ​លើ​ជីវិត​របស់​ខ្លួន។

៣. ក្មេង​កំពុង​យំ

ប្រសិន​បើ​អ្នក​ជ្រើស​រើស​ជួយ ក្មេង​កំពុង​យំ​នេះ​មុន មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចង់​ដឹង​ចង់​ឮ និង​មិន​អាច​មិន​អើពើ​ចំពោះ​ការ​រង​ទុក្ខ​របស់​អ្នក​ដទៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ឈឺ​ឆ្អាល​នឹង​រឿង​របស់​អ្នក​ដទៃ​ពេក បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ការ​ឈឺ​ចាប់​ជា​រឿយ​ៗ ដូច្នេះ​ចូរ​កុំ​ឲ្យ​អ្នក​ដទៃ​កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​ពី​អ្នក​ច្រើន​ពេក។

៤. ស្ត្រី​ចំណាស់

ការ​ជ្រើស​រើស​ជួយ​ស្ត្រី​ចំណាស់​មុន​គេ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​មាន​ការ​គោរព​ខ្លាំង​ចំពោះ​មនុស្ស​ចាស់ ដោយ​សារ​តែ​អ្នក​មាន​ការ​ស្រឡាញ់​ចំពោះ​ធម្មជាតិ​ដោយ​មិន​ខ្វល់​ថា​ពួក​គេ​មាន​វ័យ​ចំណាស់​យ៉ាង​ណា​នោះ​ទេ។ អ្នក​គឺ​ជា​មនុស្ស​មាន​ភាព​សុទិដ្ឋិនិយម និង​ព្យាយាម​លះ​បង់​ខ្លួន​ឯង​ដើម្បី​អ្នក​ដទៃ​ដោយ​សារ​អ្នក​គិត​ថា​នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក៕

ចុចអាន ៖

ប្រភព៖ interesting-facts   ប្រែ​សម្រួល៖ រ័ត្ន