ដឹងអត់ រូបរាងម្រាមជើង អាចប្រាប់រឿងអស្ចារ្យពីខ្លួនអ្នក

  • 2018-03-05 06:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាងកាយ​របស់​យើង ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ ទោះ​បី​ជាយើង​មើល​ឃើញ​ថា​ វា​មិន​ស្អាត ឬមិន​ល្អ​ឥត​ខ្ចោះ​យ៉ាងណា​ក៏​ដោយ។ លើស​ពី​នេះ គ្រប់​ផ្នែក​នៃ​រាង​កាយ​របស់​យើង​ សុទ្ធតែអាចប្រាប់​យើង​អំពី​អ្វីម្យ៉ាង។ មិន​តែ​ប៉ុណ្ណោះ សូម្បីតែ​ម្រាម​ជើង ក៏​ដូច្នេះ​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា រូបរាង​ម្រាម​ជើង​ទាំង ៨​ ដែល​អាច​ប្រាប់​រឿង​អស្ចារ្យ​ពី​ខ្លួន​អ្នក ៖

១. ម្រាមជើងរ៉ូម៉ាំង

មនុស្ស​ដែល​មាន​ម្រាម​ជើង​ប្រភេទ​នេះ ជា​ទូទៅ​មាន​ភាព​រួសរាយ​រាក់ទាក់, ចូលចិត្ត​ស្រឡាញ់​គេ និង​ឲ្យ​គេ​ស្រឡាញ់​វិញ។ ពួក​គេ​ចូល​ចិត្ត​គាំទ្រ​អ្នក​ដទៃ ហើយ​ទទួល​បាន​ការ​គាំទ្រ​មក​វិញ​ ជា​ហេតុ​អាច​ជម្នះ​រាល់​ឧបសគ្គ​ចំពោះ​មុខ។

២. ម្រាមជើងស្រួច

មនុស្ស​ដែល​មាន​ម្រាម​ជើង​ទាំង​នេះ មាន​មហិច្ឆតា​ខ្លាំង ប៉ុន្តែ​ក៏​មាន​គំនិត​ច្នៃ​ប្រឌិត​ផង​ដែរ ហើយ​ថែម​ទាំង​ចូល​ចិត្ត​បង្ក​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​បន្តិច​បន្តួច​ដល់​អ្នក​ដទៃ​ទៀតផង។

៣. ម្រាមជើងការ៉េ

ពួក​គេ ជា​មនុស្ស​មាន​ការ​គិត​ច្បាស់​លាស់ និង​ដិតដល់​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ពួកគេ​ក៏​តែងតែ​ស្វែង​រក​មធ្យោបាយ​ជាក់​ស្តែង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ផង​ដែរ។

៤. ម្រាមជើងតូច

មនុស្ស​មាន​ម្រាម​ជើង​ប្រភេទ​នេះ ចូលចិត្ត​រក្សា​ជីវិត​ឯកជន​របស់​ពួកគេ ដោយ​សារ​តែ​មាន​ភាព​ខ្មាស​អៀន​ច្រើន ហើយ​ពេល​ខ្លះ​អាច​មាន​ការ​ការពារ​ជ្រុល​ដោយ​សារ​តែ​អារម្មណ៍​របស់​ពួកគេ។

៥. ម្រាមជើងឃ្លាតពីគ្នា

ម្រាម​ប្រភេទ​នេះ​បង្ហាញ​ថា ពួក​គេ​មាន​ភាព​នឿយ​ហត់​ច្រើន ប៉ុន្តែ​ចូល​ចិត្ត​ស្វែង​រក​បទ​ពិសោធន៍​ និង​ទៅ​កន្លែង​ថ្មី​ៗ​ផង​ដែរ។

៦. ម្រាម​ជើង​អ្នកចម្បាំង

មនុស្ស​ទាំង​នេះ ចូលចិត្ត​ពិធី​ជប់​លៀង ហើយ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​អ្វី​ៗ​ផ្សេង​ទៀត រហូត​ដល់​មាន​ឆន្ទៈ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការពារ​ទស្សនៈ​របស់​ពួកគេ។ មិន​មាន​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ច្រើន​ជាង ការ​រីករាយ​ជាមួយ​ខ្លួន​ឯង​រៀង​រាល់​នាទី​នោះ​ទេ។

៧. ម្រាមជើងទាល

មនុស្ស​ដែល​មាន​ម្រាម​ជើង​ប្រភេទ​នេះ គឺ​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ និង​សន្ដិភាព​ ដោយ​សារ​តែ​ពួក​គេ​មិន​ចង់​បង្កើត​ឲ្យ​មាន​ភាព​តាន​តឹង ឬ​ញាប់ញ័រ​នោះ​ទេ។

៨. ម្រាមជើង​វែង

ពួក​គេ​គឺ​ជា​មនុស្ស​ឯករាជ្យ ចូលចិត្ត​មាន​សេរីភាព​ និង​ធ្វើ​ឡប់​ៗ​ ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​ចិត្ត បើ​ទោះ​ជា​មើល​ទៅ​មាន​ភាព​ខុស​ពី​អ្នក​ដទៃ​ក៏​ដោយ៕

ចុចអាន ៖

ប្រភព៖ interesting-facts   ប្រែ​សម្រួល៖ រ័ត្ន