ជ្រើសរើសទ្វារណាមួយដែលអ្នកខ្លាចបំផុត នឹងបង្ហាញថាអ្នកជាមនុស្សបែបណាកាន់តែច្បាស់

  • 2018-01-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joseph Campbel ជា​អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​សរសេរ​ជន​ជាតិ​អាមេរិក​មួយ​រូប បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយ​ពី ចិត្ត​សាស្ត្រ​របស់​មនុស្ស។ ទ្រឹស្តី​ផ្លូវ​ចិត្ត​របស់​លោក គឺ​ផ្អែក​លើ​ការ​ពិត​ ដែល​ថា​ប្រសិន​​បើ​មនុស្ស​ម្នាក់​ចង់​យក​ឈ្នះ​លើ​ការ​ភ័យ​ខ្លាច​ នោះ​ពួក​គេ​​ នឹង​សប្បាយ​រីករាយ។

ខាង​ក្រោម​នេះ គឺ​ជា​ទ្វារ​ទាំង ៦ ដែល​អាច​បង្ហាញ​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​អំ​ពី​អ្នក ៖

១. ផ្ទះ​ដែល​គេ​បោះបង់​ចោល

អ្នក​ជា​មនុស្ស​ឆ្លាត និង​ចេះ​វិភាគ ហើយ​ទទួល​យក​គ្រប់​រឿង​ទាំង​អស់។ តម្លៃ​ គឺ​កត្ដា​សំខាន់​បំផុត​របស់​អ្នក ដែល​អ្នក​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ គិត​ដូច​នេះ​ដែរ។ គំនូរ​នៅ​លើ​ជញ្ជាំង បាន​បង្ហាញ​ថា​ អ្នក​គឺ​ជា​មនុស្ស​ដែល​គេ​ពិបាក​មក​រក។ ប៉ុន្តែ​ពន្លឺ​ភ្លើង គឺ​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​មាន​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​វា យ៉ាង​ហោច​ណាស់​សម្រាប់​អ្នក​ជិត​ស្និត​ពីរ បី​នាក់ ប៉ុន្តែ​ជា​មិត្ត​ពិត​ប្រាកដ។ កំណប់​ទ្រព្យ​ដែល​អ្នក​កំពុង​ស្វែង​រក គឺ​ជា​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ដោយ​អារម្មណ៍​ពិត​ប្រាកដ។

២. ជណ្ដើរ

ជណ្ដើរ​នេះ បង្ហាញ​ថា​អ្នក​មាន​សេរីភាព និង​ពេញ​ចិត្ត​នឹង​ជីវិត។ រូប​ភាព​នេះ តំណាង​ឲ្យ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្លាប់។ កំណប់​ទ្រព្យ​ដែល​អ្នក​ស្វែង​រក គឺ​ជា​ការ​មាន​សុខភាព​ល្អ ដូច្នេះ​អ្នក​ត្រូវ​ញុំា​ឲ្យ​គ្រប់​គ្រាន់ ហាត់ប្រាណ​ និង​ថែរក្សា​ខ្លួន។ អ្នក គឺ​ជា​មនុស្ស​គិត​ច្រើន ប៉ុន្ដែ​អ្នក​ស្រឡាញ់​ជីវិត​ប្រាកដ​ជា ហើយ​អ្នក​ប្រាកដ​ជា​រក​ឃើញ​កំណប់​ទ្រព្យ​នោះ។

៣. រូង

ប្រសិន​បើ​អ្នក​ជ្រើស​យក​រូង​ភ្នំ​ទឹក​កក វា​មាន​ន័យ​ថា​អ្នក​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ស្វែង​រក​អារម្មណ៍​កក់​ក្ដៅ។ អ្នក​ភ័យ​ខ្លាច​អារម្មណ៍ សោកស្ដាយ និង​អន់​ចិត្ត ហើយ​ចូល​ចិត្ត​នៅ​ម្នាក់​ឯង។ ប៉ុន្តែ វា​ក៏​មាន​ន័យ​ថា អ្នក​កំពុង​តែ​រស់​នៅ​ក្នុង​ពេលវេលា​ដ៏​ស្រស់​ស្អាត​មួយ នៃ​ជី​វិត​របស់​អ្នក​។ អ្នក​ដឹង​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន និង​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។ អ្នកគឺ​ជា​មនុស្ស​មាន​តម្លៃ​បំផុត ហើយ​អ្នក​ពេញ​ចិត្ត​ភាព​ឯករាជ្យ និង​សេរីភាព។ កំណប់​ដែល​អ្នក​កំពុង​តាម​រក គឺ​ជា​ការ​ស្រលាញ់។

៤. ផ្ទះ​ឈើ

អ្នក​ គឺ​ជា​មនុស្ស​ចិត្ត​ល្អ ហើយ​តែង​តែ​ព្រួយ​បារម្ភ​ពី​អ្នក​ដទៃ។ អ្នក​មាន​ភាព​ស្មោះ​ត្រង់ និង​ភក្ដីភាព ប៉ុន្តែ​មិន​មែន​សុទ្ធ​តែ​គ្រប់​គ្នា ពេញ​ចិត្ត​វា​នោះ​ទេ។ រូប​ផ្ទះ​ គឺ​តំណាង​ឲ្យ​សេចក្ដី​ស្រលាញ់ និង​សន្តិភាព។ ការ​ភ័យ​ខ្លាច​ផ្ទះ មាន​ន័យ​ថា​អ្នក​កំណប់​ដែល​អ្នក​ចង់​បាន គឺ​ទ្រព្យ​សម្បត្តិ។ អ្នក​ដឹង​ថា វិធី​សាស្ត្រ​ដើម្បី​បាន​វា អ្នក​នឹង​ត្រូវ​ធ្វើ​ការ​ខ្លាំង ប៉ុន្តែ​អ្នក​មិន​ត្រូវ​ភ្លេច​ថា មនុស្ស​ដែល​ស្រលាញ់​មិន​ប្រាកដ​ថា​ត្រូវ​ការ​របស់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ស្រលាញ់ និង​ការ​ជួយ​របស់​អ្នក។

៥. រូងងងឹតក្រោមដី

អ្នក គឺ​ជា​មនុស្ស​ឆ្លាត និង​អារម្មណ៍​ខ្លាំង។ រូប​ទឹក​ មាន​ន័យ​ថា​ការ​គិត​របស់​អ្នក​កំពុង​តែ​សម្អាត ដើម្បី​អាច​មើល​ឃើញ​ និង​យល់​ពី​គំនិត​របស់​អ្នក​កាន់​តែ​ប្រសើរ។ អ្នក​ត្រូវ​ឈប់​បារម្ភ​អំពី​បញ្ហា​នានា និង​ចាប់​ផ្ដើម​ស្វែង​រក​ដំណោះ​ស្រាយ។ កំណប់​ដែល​អ្នក​កំពុង​ស្វែង​រក គឺ​ជំនឿ​ទុក​ចិត្ត និង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក។

៦. ទ្វារ​ជាប់​ច្រវាក់

ពណ៌​ខៀវ​នៃ​ទ្វារ តំណាង​ឲ្យ​ស្ថិរភាព។ អ្នក​ គឺ​ជា​មនុស្ស​ដែល​មាន​ផលិតភាព ហើយ​អាច​សម្រេច​គោល​បំណង​លំបាក​ៗ ដែល​អ្នក​បាន​កំណត់។ អ្នក គឺ​ជា​មនុស្ស​មាន​ភាព​ច្នៃ​ប្រឌិត និង​ពូកែ​ដោះស្រាយ​បញ្ហា ដោយ​សារ​តែ​អ្នក​ជា​មេ​ដឹក​នាំ​ដ៏​ល្អ។ កំណប់​ដែល​អ្នក​កំពុង​តែ​ស្វែង​រក គឺ​ផាសុកភាព។ អ្នក​មិន​ត្រូវ​ធ្វើ​ការ​ហួស​កម្លាំង​នោះ​ទេ អ្នក​ត្រូវ​ការ​សម្រាក​ និង​ពេញ​​ចិត្ត​ជាមួយ​ជីវិត​ដ៏​សាមញ្ញ​របស់​អ្នក៕

ចុចអាន ៖

ប្រភព៖ interesting-facts   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី