Kendall Jenner ច្រៀង​ពី​ប្រដាប់​ភេទ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង​ថ្មី!

  • 2018-03-16 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ម៉ូដែល​និង​ Reality Star, Kendall Jenner បាន​បង្ហាញ​ខ្លួន​ជា​លក្ខណៈ​ (Cameo) នៅ​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់​លោក Lil Dicky ចំណង​ជើង​ថា "Freaky Friday” ព្រម​ទាំង​ច្រៀង​មួយ​ឃ្លា​ស្ដាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច។

ឈុត​ឆាក​នៅ​ក្នុង​វីដេអូ​

តារា​រ៉េប Dicky ចាប់​ផ្ដើម​វីដេអូ​ដោយ​ផ្លាស់​ប្ដូរ​រាង​កាយ​ជាមួយ​តារា​ចម្រៀង Chris Brown ដោយ​សាក​រស់​នៅ​ក្នុង​រូបរាង​របស់​តារា​រូប​នេះ ពិត​ជា​គួរ​ឲ្យ​អស់​សំណើច។ ក្រៅ​ពី​នេះ​វីដេអូ​ចម្រៀង "Freaky Friday” ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា DJ Khaled និង Ed Sheeran ទៀត​ផង​។

ប៉ុន្តែ​អ្វី​ដែល​គូរ​ឲ្យ​អស់​សំណើច​បំផុត​នោះ​គឺ​ពេល Kendall Jenner ច្រៀង​ថា៖ "I got a vagina,” ដែល​មាន​ន័យ​ថា​ "ខ្ញុំ​មាន​ប្រដាប់​ភេទ​ស្រី" ព្រម​ទាំង​សម្លឹង​មើល​ក្រោម​ទៀត​ ពិត​ជា​កំប្លែង​ខ្លាំង។

បើ​ចង់​ដឹង​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អាន​អត្ថបទ៖

ប្រភព៖ E!news   ប្រែ​សម្រួល៖ ធារ៉ូ