Camila Cabello មិន​​ខ្ចី​ខ្វល់ កាច់​រាង​ដាក់​អ្នក​ប្រមាញ់​រូប​ថត​នៅ​ព្រលាន​យន្ត​ហោះធ្វើ​មិន​ដឹង

  • 2018-03-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "Havana” មិន​ខ្ចី​ខ្វល់​នឹង​អ្នក​កាសែត​ ពេល​ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​នៅ LAX ទីក្រុង Los Angeles។

អតីត​សមាជិក​ក្រុម​ចម្រៀង​រូប​នេះ​ បាន​សម្ដែង​ក្បាច់​ថត​រូប​ឲ្យ​អ្នក​ប្រមាញ់​ថត​រូប​ដោយ​មិន​សំចៃ​ដៃ ខណៈ​ពេល​នាង​ត្រូវ​ឆ្លង​កាត់​កន្លែង​សន្តិសុខ​ឆែក​ឥវ៉ាន់។ នាង​បាន​ស្លៀក​ពាក់​អាវ​ខ្មៅ​និង​ខោ​ខោវប៊យ​សម្ដែង​ក្បាច់​រាំ ដោយ​នៅ​ក្នុង​រូប​ថត​គេ​សង្កេត​ឃើញ​សន្តិសុខ​នៅ​ទី​នោះ ផ្ទុះ​សំណើច​បិត​មាត់​មិន​ជិត។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្បាច់​រាំ​ដាក់​អ្នក​ថត​រូប​នេះ ក៏​ត្រូវ​បាន​លួច​ថត​ជា​វីដេអូ​ផង​ដែរ ដែល​ទទួល​បាន​ភាព​ពេញ​និយម​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ Twitter។

អីចឹង​មក​មើល​បន្តិច​មើល៖

ប្រភព៖ metro.co.uk   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម