Ford ប្រកាសក្តែងៗចង់ផ្ដួលរថយន្ត Hybrid របស់ Toyota ត្រឹមឆ្នាំ ២០២១
- 2018-03-16 11:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford ប្រកាសក្តែងៗចង់ផ្ដួលរថយន្ត Hybrid របស់ Toyota ត្រឹមឆ្នាំ ២០២១
ចន្លោះមិនឃើញ
Ford បានបង្ហាញពីគោលជំហររឹងមាំក្នុងផែនការចង់ផ្តួល Toyota លើទីផ្សាររថយន្ត Hybrid គិតត្រឹមឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់ក្រុមហ៊ុនផ្ទាល់នាថ្ងៃព្រហស្បតិ៍កន្លងទៅ។
សម្របបាននឹងការពេញនិយមខ្លាំងជាមួយរថយន្ត Prius របស់ Toyota បើក្រឡេកទៅជើងខ្លាំងអាមេរិកលំដាប់ទី ២ ក៏ចេញយុទ្ធសាស្ត្រចង់ផ្តោតសំខាន់លើត្រកូល **Mustang និង F-150** ហើយវិវត្តប្រព័ន្ធ Hybird លើម៉ូឌែលទាំងពីរ ដើម្បីជួយក្រុមហ៊ុនឲ្យទទួលបានផលចំណេញកាន់តែខ្ពស់និងក្លាយជារថយន្តលក់ដាច់បំផុតក្នុងពិភពលោក។
នាយកទីផ្សារសកលរបស់ក្រុមហ៊ុន Ford លោក Jim Farley បានមានប្រសាសន៍ថា៖ "ទៅថ្ងៃមុខក្នុងទីផ្សារអាមេរិកខាងជើង គោលដៅរបស់យើងនឹងផ្ដោតលើការលក់រថយន្ត Hybrid ជាចម្បង ឬអាចមានទាំងប្រភេទ Plug-in hybird”។
រំឭកថាដែរថាសម្រាប់ក្រុមហ៊ុនជប៉ុន Toyota ឈរលំដាប់កំពូលនៃការលក់រថយន្ត Hybrid តាំងពីត្រកូល Prius ដោយគិតទៅក្នុងអំឡុងឆ្នាំ ១៩៩០ តរៀងមក។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
S8/S8Plus ថ្មីនិងមួយទឹក ហាងឆេងខុសគ្នាយ៉ាងណានៅព្រឹកនេះ
កាន់តែទំនើប! កក់តារាងលេងបាល់សោះ សុទ្ធតែមាន App ទៀតឥលូវ