កីឡាករ​មួយ​តារាង​របស់​ Stoke City នៅ​ចាញ់​ប្រៀប Messi រឿង​មួយ

  • 2018-03-17 04:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​១​ទសវត្ស​ចុងក្រោយ​នេះ បើ​ធៀប​ចំនួន​គ្រាប់​បាល់​របស់​ក្លឹប Stoke City ទាំង​មូល​នៅ​ចាញ់ ថ្វី​ជើង​របស់​កីឡាករ​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន​តែ​ម្នាក់។ នេះ​បើ​តាម​ស្ថិតិ​របស់ The Sun។

Messi ដែល​បាន​ជួយ​ក្លឹប​អ្នកមានបុណ្យ​ឈ្នះ​ពាន La Liga ចំនួន ៨ ដង​ Champions League ចំនួន ៤ និង ជា​ម្ចាស់​ពាន Ballons d'Or ៥​សម័យ​កាល បាន​ស៊ុត​បញ្ចូលទី​ចំនួន ៤៤៥ គ្រាប់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១០​មក ខណៈ Stoke City ក្លឹប​ជួន​លិច​​ជួន​អណ្តែត​របស់​អង់គ្លេស​មួយ​នេះ មាន​គ្រាប់​បាល់​សរុប ៤៤៤ គ្រាប់ សម្រាប់​រយៈពេល​ដូច​គ្នា។ ប្រភព​ខាង​លើ​បន្ត។

ថ្មីៗ​នេះ កីឡាករ​វ័យ​៣០​ឆ្នាំ បាន​បំបែក​កំណត់​ត្រា​មួយ​ទៀត​ដោយ​បាន​ទាត់​បញ្ចូល​ទី​លើ​ក្លឹប Chelsea ក្នុង​ក្របខ័ណ្ឌ Champions League ទាំង​២​ជើង សរុប​៣​គ្រាប់ ​ព្រោះ​តោខៀវ គឺ​ជា​​ក្លឹប​ដែល កីឡាករ​កម្ពស់ ១,៧០ មិន​ដែល​ទាត់​ចូល​ទាល់​តែ​សោះ​ពី​មុន​មក៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម