ហ្គេម Subway Surfers បំបែក​​​​កំណត់​ត្រា​​ដំបូង​បង្អស់​​នៅ​លើ Play Store

  • 2018-03-18 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​អភិវឌ្ឍ SYBO និង Kiloo Games បាន​ប្រកាស​ជា​ផ្លូវការ​ពី​ភាព​ជោគជ័យ​ថ្មី​របស់​ខ្លួន ក្រោយ​ហ្គេម Subway Surfers ទទួល​បាន​ការ​ចុច​ Download នៅ​លើ Google Play Store ដល់​ទៅ ១ ពាន់​លាន​ដង

ជា​កំណត់​ត្រា​ដំបូង​បង្អស់​ដែល​ពុំ​ទាន់​មាន​ហ្គេម​ណា​មួយ​អាច​បំបែក​បាន ក្រោយ​ហ្គេម​រត់​ឆ្លង​រទេះ​ភ្លើង​មួយ​នេះ ចាប់​វាយ​លុក​លើ​ស្មាតហ្វូន​តាំង​តែ ៦ ឆ្នាំ​កន្លង​ទៅ ហើយ​មុន​នេះ​បន្តិច​ក៏​ទើប​ជាប់​ជា​ហ្គេម​មាន​អ្នក​ទាញ​យក​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០១៧។

ថ្លែង​ជុំវិញ​រឿងរ៉ាវ​នេះ​នាយកប្រតិបត្តិ​ក្រុមហ៊ុន SYBO Games លោក Mathias Gredal Noervig បាន​មាន​ប្រសាសន៍​ថា៖ "ពួក​យើង​សម្រេច​នូវ​ភាព​ជោគជ័យ​ដ៏​ធំធេង​នៃ​កិច្ច​សហការ​រវាង SYBO និង Kiloo ហើយ​ការ​ពង្រឹង​ស្លាកយីហោ​និង​បន្ត​អភិវឌ្ឍ​គឺ​ជា​គោលជំហរ​របស់​យើង​ទៅ​ថ្ងៃ​មុខ ដោយ​ចុង​ឆ្នាំ​នេះ​ទៀត​សោត ខាង​ក្រុមហ៊ុន​ក៏​មាន​ផលិត​នូវ​ខ្សែភាពយន្ត​ខ្នាត​ខ្លី ដើម្បី​ឲ្យ​អ្នក​លេង​កាន់​តែ​ទទួល​បាន​ទស្សនីយភាព​ប្លែក​ភ្នែក​បន្ថែម​ទៀត"។

ចុច Like និង See First

ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា